Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ ដែលលោតទឹកសម្លាប់ខ្លួន ត្រូវក្រុមអ្នកនេសាទ រកឃើញហើយ

ភ្នំពេញ ៖ នារីម្នាក់បានសម្រេចបញ្ចប់ជីវីតខ្លួនឯង ដោយជិះម៉ូតូមកលើស្ពានជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួនទាំងព្រឹក ដែលបន្សល់ទុកនៅម៉ូតូមួយគ្រឿង និង ស្បែកជើងមួយគូរ ពេលនេះត្រូវបានក្រុមគ្រួសារជួលអ្នកនេសាទ ចុះទៅរាវឃើញហើយ កាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីរសៀលថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្រោមស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

នារីរងគ្រោះមានឈ្មោះកែវ សារ៉ាត់ អាយុ៣៤ឆ្នាំ មានលំនៅសង្កាត់ក្នុងបឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា ដោយរូបនាងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បន្ទាប់ប្តីនាងជាជនជាតិម៉ាឡេស៊ី បានចាកចេញពីរូបនាងត្រឡប់ទៅរស់នៅស្រុកវិញ ទើបនាងគិតខ្លីបែបនេះ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កន្លងមកពេលដែលប្តីទៅបាត់ នាងបានតែងតែគិតខ្លីប៉ងសម្លាប់ខ្លួនជាច្រើនលើកមកហើយ តែមិនបានសម្រច លុះមកដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៩ខែ កុម្ភៈ ឆ្នាំ ២០២៤ នារីរូបនោះក៏បានជិះម៉ូតូមួយគ្រឿង ម៉ាកលែត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1CN-9193 បានជិះឡើងស្ពានជ្រោយចង្វារលោតសម្លាប់ខ្លួន ក្នុងទន្លេរលិចបាត់បន្សល់ទុកតែ ម៉ូតូ១គ្រឿង និង ស្បែកជើងតែប៉ុណ្ណោះ ។ ក្រោយមកពលរដ្ឋធ្វើដំណើរឆ្លងកាត់រាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីទាក់ទងទៅគ្រួសារមកទទួលម៉ូតូតាមក្រោយផងដែរ។

ក្រោយមកសមត្ថកិច្ចក៏បានទាក់ទងទៅដល់ក្រុមគ្រួសារនាំគ្នា ចុះមកទីតាំងកើតហេតុខាងលើ រួចក៏បានជួលជនជាតិអ៊ិស្លាមងូតរាវរកតាំងពីព្រឹក រហូតដល់រសៀលទើបឃើញសព ត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

×