Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចាប់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។

ជនសង្ស័យទាំង៥នាក់នោះរួមមាន៖ ១៖ឈ្មោះ សន ភត្រ្ដា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ សូឡា សង្កាត់ ស្ទឹង មានជ័យ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។ ២៖ឈ្មោះ នួន សុខចំរេីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ កូនខ្ចី សង្កាត់ ទឹក ល្អក់ ទី ៣ ខណ្ឌ ទួល គោក រាជធានី ភ្នំពេញ ។ ៣៖ឈ្មោះ ឆន ស្រី និច ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ សូឡា សង្កាត់ ស្ទឹង មានជ័យ ១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។ ៤៖ឈ្មោះ អ៊ូ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ២៥៦ ផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៥៖ឈ្មោះ សំ ចាន់ណារី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ លេខ៥ ផ្លូវ លំ ភូមិស្ទឹងមានជ័យ សង្កាត់ ស្ទឹង មានជ័យ ១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។

ដោយមានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បច្ចុប្បន្ន កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×