សៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា តាមរបាយការណ៍ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧,៦៧៧ នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥,៤៨១នាក់ ក្នុងនោះ ៖
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៩៩,៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០នាក់ ។
ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ១៨,០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥,៤៨១នាក់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី