Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ ចូលលំហែកម្សាន្តខេត្តកែប រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន-វៀតណាម ប្រមាណ ៧៣ ១៤៥នាក់ កើនឡើងជាងឆ្នាំមុន

spot_img

ខេត្តកែប ÷ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ខេត្តកែបរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គិត ចាប់ពី ថ្ងៃ ទី៩ រហូតដល់ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៧៣ ១៤៥នាក់ កើនឡើង ៨.៣៦% ធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួនតែ ៦៧,០៣០នាក់។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានឱ្យដឹងទៀតថា ភ្ញៀវទេសចរទាំងនោះ រួមមាន ភ្ញៀវជាតិត មានចំនួន ៧២ ៤៩៤នាក់ កើនឡើង ៩.៥១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួនតែ ៦៦,១៩៤នាក់។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦៥១នាក់ ថយចុះ ២២.១២% ធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួន ៨៣៦នាក់។

បើតាមការកត់សម្គាល់ឃើញថា ភ្ញៀវ ទេសចរ ភាគច្រើនទៅលេងកម្សាន្ត នៅរមណីយដ្ឋានតំបន់ ឆ្នេរសមុទ្រអង្កោល ដែលជារមណីយដ្ឋានថ្មី ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនមកកំសាន្តលេង, ក្រៅពីនេះ ភ្ញៀវទេសចរក៏បានមកកម្សាន្តលេង ឆ្នេរសមុទ្រក្រុងកែប និង តំបន់រមណីយដ្ឋានដទៃទៀតក្នុង ខេត្ត កែបយ៉ាងអ៊ូអរផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×