Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលឆ្នាំចិន-វៀតណាម រយ:ពេល៣ថ្ងៃ ភ្ញៀវជាតិនិងអន្តរជាតិមកលេងកំពង់ចាមជាង ៨ម៉ឺននាក់

spot_img

ខេត្តកំពង់ចាម: ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ៩រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចំនួនភ្ញៀវទេសចរ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន៨១២៦៧នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨០៧៩២នាក់ និងភ្ញៀវបរទេសមានចំនួន៤៧៥នាក់ ។ នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តដោយបានជំរុញឲ្យម្ចាស់រមណីយដ្ឋាននីមួយៗត្រូវបង្កើនការយកចិត្តទុកដាក់និងធ្វើយ៉ាងណាឲ្យមានសោភណ្ឌភាពដើម្បីទាក់ទាញមនុស្សឲ្យមកលេងកាន់តែច្រើនឡើង។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១២កុម្ភៈថា: ចំពោះរមណីយដ្ឋានធម្មជាតិនិងរមណីយដ្ឋានកែច្នៃនៅក្នុងខេត្តកំពង់ចាមទាំងអស់ដែលមានចំនួន១១កន្លែង ត្រូវបានដាក់ពង្រាយដោយមានប្រជាការពារនិងកម្លាំងសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន្តលេងធ្វើយ៉ាងណារក្សាសុវត្ថិភាពជូនដល់ពួកគាត់។ក្រោយពីជំងឺកូវីតរាងស្ងប់ឃើញថាចំនួនភ្ញៀវជាតិមកពីតំបន់នានាជុំវិញខេត្ត បានមកលេងតាមរមណីយដ្ឋាននៅក្នុងខេត្តកំពង់ចាមមានការកើនឡើងគួរឱ្យកត់សម្គាល់។គឺស្របតាមការណែនាំរបស់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្ត តែងតែជំរុញនិងបំផុសឲ្យអ្នកនៅក្រៅខេត្តស្គាល់រមណីយដ្ឋាននៅក្នុងខេត្តកំពង់ចាមឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា តាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ៖
-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន២៣៥៨១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៣៥៤៨នាក់ និងភ្ញៀវបរទេសចំនួន៣២នាក់។
-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន៦៦៥នាក់ គ្មានភ្ញៀវបរទេសទេ ។
-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរសរុបមានចំនួន២៧៦៧នាក់ គ្មានភ្ញៀវបរទេសទេ ។
-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរសរុបមានចំនួន១០១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៧នាក់ និងភ្ញៀវបរទេសចំនួន៦៤នាក់ ។
-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរសរុបមានចំនួន៤០១៧នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៤០០៧និងភ្ញៀវបរទេសចំនួន១០នាក់ ។
-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរសរុបមានចំនួន៣៥៨២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥៧១នាក់ និងភ្ញៀវបរទេសចំនួន១១នាក់ ។
-រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរសរុបមានចំនួន១៥៨៥នាក់ គ្មានភ្ញៀវបរទេសទេ ។
-រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរសរុបមានចំនួន២០០៤២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៩៨៦៤នាក់ និងភ្ញៀវបរទេសមានចំនួន១៧៨នាក់ ។
-អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរសរុបមានចំនួន១១០៦នាក់ គ្មានភ្ញៀវបរទេសទេ ។
-ក្រុងកំពង់ចាម ភ្ញៀវទេសចរមានចំនួន២២៨៩០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២២៧៤៣នាក់ និងភ្ញៀវបរទេសចំនួន១៤៧នាក់ ។
-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវសរុបចំនួន៩៣១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៨នាក់ និងភ្ញៀវបរទេសចំនួន៣៣នាក់ ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×