Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំ ជំរុញដល់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន ធ្វើយ៉ាងណាគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន

spot_img

រាជធានីភ្នំពេញ ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំ ជំរុញដល់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន ធ្វើយ៉ាងណាគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មានឱ្យបានគត់មត់ ប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ប៉ុន្តែត្រូវលើកតម្លៃព័ត៌មានដែលផ្សាយមានប្រភពត្រឹមត្រូវ អាចទទួលយកបាន។

កាលណែនាំ ជំរុញបែបនេះរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ នៅសាលប្រជុំ ចតុម្មុខមង្គល នៃក្រសួងព័ត៌មាន ដែលកិច្ចប្រជុំនេះ បានរិះរកការកំណត់របៀបរបបការងារ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។

គួរបញ្ជាក់ថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាយន្តការផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ មានភារកិច្ចត្រួតពិនិត្យការផ្សាយ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការនេះ ក៏មានភារកិច្ចដាក់ចេញនូវវិធានការតាមផ្លូវច្បាប់ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចបង្កមហន្តរាយដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពកម្ពុជា, ហើយអាចទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ចចាត់វិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនោះ និងធ្វើសន្តិសីទកាសែតបំភ្លឺបង្ហាញការពិត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×