Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី អញ្ជើញចុះពិនិត្យទីតាំងព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាមសម្អាតទីក្រុង

spot_img

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះបានអមដំណើរ ឯកឧត្ដម ឧកញ៉ា មហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដោយបានដឹកនាំ មន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យទីតាំង ព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និង សម្អាតទីក្រុងអបអរសារទរ ទិវាជាតិទីក្រុងស្អាត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៤ កុម្ភៈស្អែកនេះ។

ព្រះរាជពិធី សួរសុខទុក្ខ ប្រោស ព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង នេះនឹងប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនីប្រមូលសំរាម និងសម្អាតទីក្រុងមកពីក្រុមហ៊ុន ៣ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×