Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់ពលរដ្ឋខ្មែរ កុំយល់ខុសលើ ” ទិវានៃក្ដីស្រឡាញ់ ” ហើយប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់

រាជធានីភ្នំពេញ ÷ ចៀសវាងការយល់ច្រឡំថា ទិវានៃក្ដីស្រឡាញ់ (១៤ កុម្ភៈ) ទាល់តែមានទំនាក់ទំនងផ្លូវប្រភេទទើបហៅថា សេចក្ដីស្រឡាញ់នោះ គឺជាការយល់ខុសគួរឱ្យសោកស្ដាយបំផុត, ហេតុដូច្នេះហើយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល យុវជន ជាពិសេសសិស្សចាប់ពីអនុវិទ្យាល័យឡើងទៅ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់ បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានៃក្ដីស្រឡាញ់នេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ។ 

បើតាមសេចក្តីអំពាវនាវរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានសង្កត់ទៅលើខ្លឹមសារថា ទិវានៃក្តីស្រឡាញ់ បានឈានចូលមកដល់ហើយ, បច្ចុប្បន្ន ទិវានេះ បាននិងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយ ចំនួនបានទទួលយក និងប្រើប្រាស់ដោយការភ័ន្តច្រឡំ ទាល់តែមានទំនាក់ទំនងផ្លូវភេទទើបហៅថា សេចក្ដីស្រឡាញ់នោះ គឺជាការយល់ខុសដ៏ធំមួយ នាំឱ្យមានផលប៉ះពាល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណៃជាតិ ដ៏គួរឱ្យសោកស្ដាយបំផុត។

ជាការផ្ដល់តម្លៃទិវានៃក្តីស្រឡាញ់នៅកម្ពុជាវិញ យើងទាំងអស់គ្នាគួរប្រែក្លាយទៅជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយ ភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនយើង ជាអាទិ៍៖ ជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងញាតិមិត្ត មិត្តប្រុស-ស្រី ញ៉ាំអាហារ ជូនអំណោយ ចែករំលែកភាពត្រេកអរ ភាពសប្បាយ និងសេចក្ដីស្រឡាញ់ ដែលបានកសាងជាអនុស្សាវរីយ៍ពីមួយឆ្នាំទៅមួយឆ្នាំ ប្រាប់គ្នាទៅវិញទៅមក ឱ្យទទួលបាននូវអំណររីករាយទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×