កសិដ្ឋានដាំស្វាយនេះស្ថិតនៅលើទីទួលដ៏ធំទូលាយមួយ នាខេត្តMiyazaki ហេតុនេះទើបវាមានឈ្មោះមួយទៀតក្រៅពីស្វាយក្រហមគឺ Miyazaki ។

ខុសប្លែកពីដើមស្វាយនៅអាស៊ីអាគ្នេយ៍ដែលមានដើមធំៗ ដាំផ្ទាល់ដី ស្វាយក្រហមត្រូវបានគេដាំនៅក្នុងផើងធំៗដាក់នៅលើដី។សម្បកស្វាយនេះវារាងកន្ទួលៗដូចកមាន់ ។ប្រភេទស្វាយកាលីពនេះនូវបានប្រសិទ្ធនាមថា «ស៊ុតព្រះអាទិត្យ» ។
អម្បូរស្វាយនេះត្រូវបានដាំ ថែទាំដោយវិធីពិសេសមួយ ។នៅពេលវាចេញផ្កា គេចងមែករបស់វាឡើងត្រង់ទៅលើ ដើម្បីទុកឱ្យពពួកឃ្មុំចូលមកបឺតស្រូបយកសារធាតុពីលំអងផ្កាស្វាយ។

នៅពេលដែលផ្ការបស់វាមិនជ្រុះ រួចចេញផ្លែ គេចាប់ផ្ដើមកាប់ចោលនូវផ្លែតូចៗពុំមានលទ្ធភាពលូតលាស់ រួចកាត់ចោលទាំងមែកដែលពុំមានផ្លែគ្រវាត់ចោល បន្ទាប់មកគេប្រើទម្ពក់ថ្ពក់ទងស្វាយនិងចុងមែករបស់វាព្យួរឡើងលើ។
បន្ទាប់មកគេខ្ចប់ផ្លែស្វាយទាំងនេះដើម្បីបញ្ចៀសពីការបំផ្លាញពីសត្វល្អិត
ពេលស្វាយជិតទុំ គេយកសំណាញ់មកស្រោបផ្លែស្វាយពីក្រៅ រួចដាក់ក្រដាសប្រាក់ដែលមានប្រសិទ្ធភាពស្រូបយកពន្លឺ បំណងឱ្យផ្លែស្វាយពេលទុំវាមានពណ៌ក្រហមស្មើគួរឱ្យគយគន់។
គេនឹងទុកផ្លែស្វាយនេះទុំតាមធម្មជាតិ ហេតុនេះវានឹងជ្រុះ។ ផ្ទាំងសំណាញ់មួយត្រូវបានគេលាតពីក្រោមដើម្បីទ្រផ្លែស្វាយនោះកុំឱ្យខូច។ផ្លែស្វាយនេះក្រអូបនិងផ្អែមណាស់ បច្ចុប្បន្នគេឃើញមានលក់នៅប្រទេសវៀតណាមក្នុងតម្លៃមួយផ្លែតាមតូចឬធំក្នុងចន្លោះពីជាង៥០ដុល្លារទៅដល់ជិត១០០
ដុល្លារឯណោះ។ថ្លៃបែបនេះពុំមែនលក់មិនដាច់នោះទេ បើចង់ទិញវាត្រូវកុម្មង់ទុកមុន២សប្ដាហ៍ឯណោះ។
ឥឡូវយើងងាកមកមើលខ្សែវីដេអូពីកសិដ្ឋានស្វាយនេះ៕
សូយន