Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អស់ទាស់​ហ្មង​! ស្ត្រី​រងគ្រោះ​ចាប់​ផ្តួល​ចោរ​ស្រវឹង​ឆក់​កាបូប ជិះ​ពោប​ពីលើ​ជាប់ និង​ថែមទាំង​បង្ខំ​ឲ្យ​ស៊ី​ដី (​វីដេអូ​)

spot_img

​នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​អស់សំណើច​មួយ ខណៈដែល​ស្ត្រី​ម្នាក់​បាន​គ្រប់គ្រង​ផ្តួល​ចោរ​ស្រវឹង​ម្នាក់​ទៅនឹង​ដី​ពុំ​អាច​រើរួច បន្ទាប់ពី​បុរស​រូបនេះ​បាន​ឆក់​កាបូប​របស់​នាង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​រស់នៅក្នុង​ទីក្រុង Kirov ប្រទេស​រុស្ស៊ី បាន​រុញ​ចោរ​ម្នាក់​ផ្ទប់​ទៅនឹង​ដី និង​ឡើង​ជិះ​សង្កត់ជាប់​តែម្តង រហូត​ទាល់តែ​ប៉ូលីស​មកដល់​អន្តរាគ​មន៍ ។​

​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ប៉ូលីស​ថា បុរស​ស្រវឹង​ម្នាក់​បាន​ដេញតាម​នាង និង​បាន​ឆក់យក​កាបូប​របស់​នាង ហើយ​រត់ចេញ​យ៉ាង​លឿន ប៉ុន្តែ នៅពេលនោះ នាង​ក៏បាន​រត់​ដេញតាម​ប្រផិតប្រផើយ រហូត​ធ្វើ​ឲ្យ​បុរស​ស្រវឹង​រូបនេះ​ដង្ហក់​ខ្យល់​រត់​លេង​រួច ។ ស្ត្រី​រងគ្រោះ​ដែលជា​ម្ចាស់​កាបូប បន្ទាប់មក ក៏បាន​ចាប់វាយ​ផ្តួល​ចោរ​រូបនេះ​ទៅនឹង​ដី​តែម្តង ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប ស្ត្រី​រងគ្រោះ​បាន​ពោប​ជិះ​ពីលើ​ជាប់ ខណៈ​ក្បាល​របស់​ចោរ​ត្រូវ​ផ្ទប់​នឹង​ដី និង​ដៃ​ក៏ត្រូវ​ព័ទ្ធ​ទៅក្រោយ​យ៉ាង​វេទនា ។ ក្មេងប្រុស​ជំទង់​ម្នាក់ ត្រូវ​បានឃើញ​យក​ទឹក​១​កែវ ចាក់​ពីលើ​ក្បាល​ចោរ រួច​ឲ្យ​ស្ត្រី​រងគ្រោះ​ផឹក ។ នាង​បន្ទាប់មក ក៏បាន​បង្ខំ​ឲ្យ​ចោរ​នោះ​ផឹកទឹក និង​ស៊ី​ដី ។​

​ទោះយ៉ាងណា មួយសន្ទុះ​ក្រោយមក ប៉ូលីស​ក៏បាន​មកដល់​កន្លែងកើតហេតុ និង​ចាប់ចោរ​ស្រវឹង​រូបនេះ​ដាក់​ខ្នោះ រួច​រុញ​ចូលក្នុង​រថយន្ត​ដឹកចេញទៅ ។ ពួក​អ្នកភូមិ​នៅក្នុង​តំបន់ ក៏បាន​សាទរ​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​ដ៏​ក្លាហាន​របស់​នាង ៕ ឧ​ត្ត​ម

spot_img
×