Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius បើកលឿនជ្រុលទៅបុករថយន្តម៉ាកSIENNA ត្រង់ចំណុចផ្លូវបំបែកជាបួន

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកToyota prius មួយគ្រឿងក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកSIENNA បើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៤ ត្រង់ចំណុចឥឡូវ ២៩១កែងនឹងផ្លូវ ៦១៤សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមប្រភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តម៉ាក SIENNAពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BF-5666បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រីជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ៦១៤ ក្នុងទិសដៅពីលិចមកកើតឆ្លងផ្លូវបំបែកជាបួន ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវគាប់ជួនមានរថយន្តមួយគ្រឿងទៀត ម៉ាកtoyotapriusពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BC-4697 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៩១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុឆ្លងផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តម៉ាក SIENNA ចំពាក់កណ្តាលទ្វារខាងក្រោយចំហៀងខាងឆ្វេង កំពឹតរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាង មិនចង់វាយឆ្ងាយ ក៏សម្រួលគ្នាបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img