Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​អគារ​ស្នាក់នៅ ស្ត្រី​ជា​ម្តាយ​ដាច់ចិត្ត​ចាប់​ទម្លាក់​កូន ២​នាក់ ពី​ជាន់​ទី​៤ ឲ្យ​អ្នកជិតខាង​ជួយ មុន​ពេល​ខ្លួន​…​ស្លាប់​! (​វីដេអូ​)

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែ​សីហា (​ម៉ោង​នៅ​តំបន់​)​នេះ នៅ​ប្រជុំជន​ហឹង​សួង ខេត្ត​ហា​ណា​ម ប្រទេស​ចិន ។ គេ​ដឹងថា ស្ត្រី​ជា​ម្តាយ និង​កូន​២​នាក់ ម្នាក់​អាយុ​៩​ឆ្នាំ ។ និង​ម្នាក់​ទៀត ស្រី​អាយុ ៣​ឆ្នាំ បាន​ជាប់គាំង​នៅ​ជាន់​ទី​៤ ខណៈពេល​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ ។

​ឃ្លីប​មួយ​ដែលថ​ត​បាន​បាន​បង្ហាញឲ្យឃើ​ញ​ក្នុង​ស្ថានភាព​អស់សង្ឃឹម ស្ត្រី​ជា​ម្តាយ​នៅ​ប្រមូល​អារម្មណ៍​គិត​ឃើញ​វិធី​សង្គ្រោះ​បុត្រ​ភ្ងា​រ ។ គាត់​បាន​បោះ​កម្រាល​ពូក ២ ចុះ​ទៅ​ក្រោម ព្រោះ​ពេលនោះ​មាន​មនុស្សម្នា​មក​ចោមរោម​មើល​ច្រើន ហើយ​ស្រែក​ឲ្យគេ​ចាំ​ជួយ​ទទួលយក​កូនផង ។​

​បន្ទាប់​មក​គាត់​ក៏​ចាប់​ទម្លាក់​ក្មេងៗ​ទាំង​២ ចុះ​ជា​បន្តបន្ទាប់ ។​

​ក្មេង​ទាំង​២ ត្រូវបាន​អ្នកជិតខាង​លាតសន្ធឹង​កម្រាលពូក ចាំ​ទ្រ ហេតុនេះ​ពុំ​មាន​រងរបួស​ធ្ងន់​អ្វី​ទេ ។ ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ បន្ទាប់​ពី​បោះ​កូន ២​នាក់ ពីលើ​រួច គាត់​លែង​មាន​កម្លាំង​ទប់ទល់​នឹង​ផ្សែងភ្លើង​ក៏​សន្លប់​… ។​

​ក្មេង​ទាំង​២​ទម្លាក់​ចុះ​បន្តបន្ទាប់​

​ពេល​ដែល​ភ្នាក់ងារ​សង្គ្រោះ សម្រុកចូល​បាន​ដល់​បន្ទប់​នោះ ឃើ​ស្រី​ជា​ម្តាយ​ដេក​ស្តូកស្តឹង ក៏​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ ។​

​ប៉ុន្តែ​អភ័ព្វ​ណាស់ ! ពួក​គេ​លែង​ជួយ​គាត់​បាន​ទៀត ព្រោះ​គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ​ដោយ​ការ​ឈ្លក់​ផ្សែងភ្លើង ។

​តាម Henan TV ក្មេងស្រី អាយុ ៣​ឆ្នាំ រង​ការបា​ក់ជើង បងប្រុស​វា​រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

​ប្រសិន​បើ​កុំ​តែ​ស្រី​ជា​ម្តាយ​នឹកឃើញ​បោះ​កម្រាល​ពូក ហើយ​ប្តេជ្ញា​បោះ​ទម្លាក់​ពី​ជាន់​ទី ៤ នោះ ម្លេះ​សម​… ៕ លី​សា​

spot_img
×