Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានតែ​ជប៉ុន ៖ ក្រុមហ៊ុន​ចម្លែក​បំផុត​ពិភពលោក ដែល​បុគ្គលិក​បើ​ចង់ សឹម​ទៅ​ធ្វើការ ពុំនោះសោត​អាច​សម្រាក​បាន​តាមចិត្ត​…

spot_img

​ប្រហែល​ជា​លើ​លោក​បច្ចុប្បន្ន​មាន​តែ​ក្រុមហ៊ុន​មួយ​នេះ​ទេ ដែល​មាន​គោលការណ៍​ចម្លែក​សម្រាប់​ឲ្យ​បុគ្គលិក កម្មករ អនុវត្ត​… ។​

ក្រុមហ៊ុន​កែច្នៃ បង្គារ​នៅ​ជប៉ុន ដែល​កម្មករ​ម្ចាស់ការ​ទាំងស្រុង​លើ​ពេលវេលា​ធ្វើការ ។​

​តាម Daily Mail បណ្តា​កម្មករ​នៅ​រោងចក្រ​កែច្នៃ​បង្គារ​មួយ​នៅ​ជប៉ុន ត្រូវបាន​អនុញ្ញាត​មិនបាច់​មក​ធ្វើការ ប្រសិនបើ​គេ​ពុំ​ចង់​នោះ ។​

​ក្រុមហ៊ុន​កែច្នៃ​ផល​នេសាទ​សមុទ្រ Papua New Guinea នៅ​ជប៉ុន​បាន​ដាក់ចេញ​គោលការណ៍​ការងារ ដ៏​ចម្លែក “​តែ​មួយ​គ្មាន​ពី​” សំដៅ​លើកកម្ពស់​ទិដ្ឋផលព​លកម្ម ហើយ​ពុំ​ចាំបាច់​ជ្រើសរើស​កម្មករ​ច្រើន​ឡើយ ។​

“​ចម្លែក​” ព្រោះ​តាម​គោលការណ៍​ថ្មី​របស់​ក្រុមហ៊ុន​នេះ គេ​បាន​លុបចោល​ទាំងស្រុង​នូវ​ការ​កំណត់​អំពី​ពេលវេលា​ធ្វើការ​ប្រចាំថ្ងៃ លែង​រឹតត្បិត​ម៉ោង​ពេល​របស់​កម្មករ​ទៀត ។ ជាក់ស្តែង​គឺ​បុគ្គលិក​កម្មករ​ទាំងអស់​ត្រូវបាន​អនុញ្ញាត ឲ្យ​ម្ចាស់​ការប្រើប្រាស់​ឆន្ទៈ​របស់​ខ្លួន គឺ “​បើ​ចង់​មក​ធ្វើការ​ពេលណា ក៏បាន​!” ។​

​ពួក​គេ​គ្រាន់តែ​ប្រកាស​ប្រាប់​មេ​កើយ​របស់​ខ្លួន​ដឹង​ថា​ខ្លួន​ធ្វើ​បាន​ប៉ុន្មាន​ម៉ោង​ក្នុង​១​ថ្ងៃ ដោយ​គ្រាន់តែ​សរសេរ​លើ​ក្តារខៀន​ទុក​មុនពេល​ចេញ​ទៅ​ផ្ទះ ជាការ​… ស្រេច​បាច់ ។ ពួកគេ​នៅ​អាច​ឈប់សម្រាក ដោយ​ពុំ​ចាំបាច់​ប្រកាស​ជូនដំណឹង ។​

បុគ្គលិក​ធ្វើការ​តាម​ចិត្ត​ចង់ ធ្វើ​បាន​ប៉ុន្មាន​ម៉ោង​សរសេរ​ប៉ុណ្ណឹង​លើ​ក្តារខៀន ។​

​មនុស្ស​ជាច្រើន​នាក់​ថា ការគិត ហើយ​ធ្វើ​បែប​នេះ វា​ចម្លែក ហើយ​នឹង​បណ្តាល​ឲ្យ​ខ្វះ​កម្មករ​ធ្ងន់ធ្ងរ​… ជា​ហេតុ​ធ្វើឲ្យ​ទិន្នផល​ពលក​ម្ម​ធ្លាក់ចុះ ។​

​ផ្ទុយស្រឡះ​ទាំងស្រុង ! ទិន្នផល​ពលកម្ម​កើនឡើង​ខ្ពស់ ខណៈពេល​ចំណាយ​សម្រាប់​ការគ្រប់គ្រង កម្មករ​ធ្លាក់ចុះ ១/៣ ទៅវិញ ។​

៥​ឆ្នាំ​ហើយ​! មាន​តែ​ថ្ងៃ​សម្រាក​ពេញ​មួយ​ថ្ងៃ​ពេញ​ប៉ុណ្ណោះ ដែល​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មិន​មក​ធ្វើការ ៕ បូ​ព៌ា​

spot_img
×