Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពី​ចម្ការ មក​ដល់​ទីក្រុង​ហើយ “​បរិភោគ​ធុរេន ទុក​គ្រាប់​” តម្លៃ​មិន​… ប្រែប្រួល​!

spot_img

​មុននេះ CEN.COM.KH បាន​ចុះផ្សាយ​អត្ថបទ​រឿង​បរិភោគ​ទុរេន តម្លៃ​១​គីឡូក្រាម​ពី ៣០.០០០-៤០.០០០​ដុង (​ជិត ២​ដុល្លារ​/1kg) ប៉ុន្តែ​ត្រូវ​បន្សល់​ទុក​គ្រាប់​ឲ្យ​អ្នកលក់ នៅ​ចម្ការ​ទុរេន នា​តំបន់​វាល​រាប ភាគ​ខាង​តបូង​វៀតណាម ។​

​ឥឡូវ​រឿង​ដដែល តម្លៃ​ទុរេន​ដដែល​បាន​មកដល់​ក្រុង​ហូ​ជី​មី​ញ​ហើយ ខណៈពេល​មនុស្សម្នា​នាំគ្នា​តម្រង់​ជួរ​រង់ចាំ​… “​បរិភោគ ប្រគល់​គ្រាប់​” នៅ​សង្កាត់​លេខ ១០ ទីក្រុង​នេះ ។​

  

​មនុស្ស​តម្រៀបជួរ​គ្នា ទាំង​ថ្ងៃ​ត្រង់​ដើម្បី​ទិញ​ទុរេន សង​គ្រាប់ ក្នុង​តម្លៃ​ថោក ។​

​ដើម្បី​សម្រួល​ឲ្យ​លឿន​គេ​ថ្លឹង​ផ្លែ​ទុរេន ចែក​ជា​ប្រភេទ ពី​កន្លះ​គី​ឡូ​-​ជិត ២​គីឡូក្រាម 30.000 ដុង​/kg ប្រភេទ​ធំៗ លើសពី​នេះ​តម្លៃ ៤០.០០០​ដុង (​ជិត ២​ដុល្លារ​)/kg ។ អ្នកទិញ​ត្រូវ​កក់​ប្រាក់​ពី ៣០.០០០​ដុង​-៥០.០០០​ដុង ផ្អែក​តាម​ចំនួន​ចង់​ទិញ តែ​កុំ​ភ្លេច​ត្រូវយក​គ្រាប់​ប្រគល់​ឲ្យ​អ្នក​លក់​ដើម្បី​ទទួលយក​ប្រាក់​កក់​វិញ ។​

​យ៉ាងនេះ​ក្តី​ម្ចាស់​ហាងទុ​រ៉េន និយាយថា ត្រឹម​ទុរេន ៥០០-៦០០kg លក់​មិន​បាន ២​ម៉ោង​ទេ គឺ​… រួចរាល់​ហើយ ។​

 

​មនុស្ស​ប្រជ្រៀត​គ្នា​ទិញ​

​ខ្លះ​បរិភោគ​នៅ​កន្លែង ខ្លះ​យក​សាច់​ទុរេន​ទៅផ្ទះ

​អ្នកលក់​ប្រាប់ថា​ទុរេន​គ្មាន​សារធាតុ​ការពារ ហេតុ​នេះ​យក​មក​១​ថ្ងៃ​សម្រាប់​លក់​១​ថ្ងៃ​ប៉ុណ្ណោះ ។​

​ហេតុអ្វី​នៅ​ស្រុក​យើង​សម្បូរ​ទុរេន​ដែរ តែ​គ្មាន​…​ដូច្នេះ​ហ្ន៎​!?

​តើ​អ្វី​ជាអាទិ៍​កំបាំង​ស្ថិត​នៅ​ពីក្រោយ​ផ្លែ​ទុរេន​? ដើម្បី​ដាំ​? ហាក់ដូចជា​មិន​ស្រប​សោះ ។ បូ​ព៌ា​

spot_img
×