Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

GDP សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ២,០៧១ ដុល្លារ ក្នុងឆ្នាំ២០២៤ ធៀបនឹង ១,៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា GDP សម្រាប់មនុស្សម្នាក់ រំពឹងថា នឹងកើនឡើងដល់ ២,០៧១ដុល្លារក្នុងឆ្នាំ ២០២៤ ធៀបនឹង ១,៩១៧ ដុល្លារ ក្នុងឆ្នាំ ២០២៣។

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា «យើងក៏រំពឹងថា ផលិតក្នុងស្រុកសរុប (GDP) របស់កម្ពុជាអាចឈានដល់ ៣៥ ពាន់លានដុល្លារ (១៤៣ ពាន់ពាន់លានរៀល) នៅឆ្នាំនេះ។ ជាមួយគ្នានេះសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានគេរំពឹងថានឹងមានកំណើន ៦,៦ ភាគរយក្នុងឆ្នាំ ២០២៤នេះផងដែរ​ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ប្រទេសកម្ពុជា នឹងកើនឡើងក្នុងអត្រា ៦.១ ភាគរយនៅឆ្នាំ២០២៤ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធំ។

លោក Krishna Srinivasan នាយកនាយកដ្ឋាន IMF អាស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានឲ្យដឹងថា IMF រំពឹងថា សេដ្ឋកិច្ចពិភពលោក នឹងកើនឡើង ៣.១ ភាគរយនៅឆ្នាំ ២០២៤នេះ ដែលស្រដៀងទៅនឹងអត្រាកំណើនកាលពីឆ្នាំមុន។

សម្រាប់ឆ្នាំ ២០២៥ខាងមុខ កំណើនសេដ្ឋកិច្ចសកលអាចកើនឡើងបន្តិចទៅ ៣.២ ភាគរយ។ អតិផរណាសកលក៏អាចធ្លាក់ចុះដល់ ៤.៤ ភាគរយនៅឆ្នាំ ២០២៥ ពីការរំពឹងទុក ៥.៨ ភាគរយក្នុងឆ្នាំ ២០២៤ ធៀបនឹងអតិផរណា ៦.៨ ភាគរយក្នុងឆ្នាំ ២០២៣។

យោងតាមរបាយការណ៍មុនរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញរបស់កម្ពុជាពីវិស័យកាត់ដេរ វាយនភ័ណ្ឌ និងស្បែកជើង បានកើនឡើង ២៤ ភាគរយដល់ ៨២៦ លានដុល្លារក្នុងខែមករា ឆ្នាំ ២០២៤។ មន្ត្រី បានឲ្យដឹងថា ការកើនឡើងនៃការបញ្ជាទិញនាំចេញនេះ បង្ហាញពីភាពវិជ្ជមានជាច្រើនជុំវិញការងើបឡើងវិញ។ ផលិតកម្មក្នុងវិស័យមិនមែនកាត់ដេរ និងកសិកម្មផ្សេងទៀត ក៏មានការកើនឡើងផងដែរ៕

×