Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ តូចចិត្តរឿងគ្រួសារសម្រចបញ្ចប់ជីវិត លោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួន គ្រាន់តែរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ពេលចេញពីធ្វើការផឹកស៊ីតិចតួច មកដល់ផ្ទះឈ្លោះទាស់ទាញនិងប្រពន្ធក៏លោតពីផ្ទះជាន់ទី៣ សម្លាប់ខ្លួន សំណាងល្អទើរលើសំយ៉ាបផ្ទះ រួចធ្លាក់មកក្រោម។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤នៅលើផ្លូវ១៨២ ក្នុងភូមិ៩ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ខ្លុក សំអន ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរកម្មកររស់នៅភូមិ៩ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា។

បើយោងតាមការបញ្ជាក់ពីស្រ្តីម្នាក់ រស់នៅក្បែរផ្ទះកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ដោយរូបគាត់តែងតែឃើញប្តីប្រពន្ធ២នាក់នោះ តែងតែឈ្លោះប្រកែកគ្នាសឹងតែរាល់ថ្ងៃ លុះមកដល់ម៉ោងកើតហេតុប្រមាណជា៨:៣០នាទី ក៏ឃើញបុរសរងគ្រោះត្រូវជាប្តីបានចេញពីធ្វើការទាំងស្ថានភាពស្រវឹងស្រា រួចក៏ឡើងទៅលើផ្ទះពេលចូលទៅដល់ក្នុងបន្ទប់ ស្រាប់តែឮសំឡេងឈ្មោះប្រកែកគ្នាជាមួយប្រពន្ធខ្លាំៗ មួយសន្ទុះក្រោយមកស្រាប់តែលោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួនសំណាងល្អធ្លាក់ទើរជាប់លើសំយ៉ាបផ្ទះ រួចបន្តធ្លាក់មកដល់ខាងក្រោមរងរបួសបែកក្បាលពីក្រោយធ្ងន់ធ្ងរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន ចុះមកក៏បានចេញលុយឲ្យទៅក្រុមគ្រួសាររងគ្រោះ ដឹកតាមកង់បីទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនមួយកន្លែងផងដែរ៕ រក្សាសិទ្ធដោយ ៖ សាមេត

×