កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីនោះកើតឡើងក្នុងកម្រិត៧,០ នេះបើយោងតាមទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្រអាមេរិក និងបានកើតឡើងកាលពីថ្ងៃអាទិត្យក្នុងជម្រៅ១០,៥គីឡូម៉ែត្រនៅប៉ែកខាងជើងកោះ Lombok។

មនុស្សយ៉ាងហោចណាស់ចំនួន៣៧នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានកើតឡើងនៅលើកោះ Lombok ក្បែរកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី ដែលបានបង្កឲ្យមានការព្រមានថាអាចនឹងមានគ្រោះ tsunami តូចមួយ និងធ្វើឲ្យអ្នករស់នៅក្នុងតំបន់នោះនិងភ្ញៀវទេសចររត់ចេញទៅតាមដងផ្លូវ។តំបន់មួយចំនួននៃទីក្រុងនោះបានដាច់អគ្គិសនី ហើយអ្នកជំងឺត្រូវបានជម្លៀសពីមន្ទីរពេទ្យធំ។មិនទាន់បានប៉ាន់ស្មានពីតួលេខអ្នករងរបួសនៅឡើយទេ ហើយគេរំពឹងថា តួលេខអ្នកស្លាប់នឹងបន្តកើនឡើងតទៅទៀត។
កាលពីសប្តាហ៍មនុស្ស មនុស្ស១៦នាក់បានស្លាប់នៅពេលដែលគ្រោះរញ្ជួយដីកម្រិត៦,៤ បានកើតឡើងនៅលើកោះ Lombok នេះ។
កោះ Lombok ដូចកោះបាលីដែរ ល្បីល្បាញថាមានឆ្នេរនិងភ្នំស្រស់ស្អាត៕សូយន