រូប nude selfie របស់នារីវ័យក្មេងម្នាក់ដែលពុំស្គាល់អត្ដសញ្ញាណបានបង្ហាញវត្តមានរយៈពេល១០នាទីលើ Instagram របស់ក្រសួងការពារជាតិរុស្ស៊ី ហើយភ្លាមៗនោះវាបានក្លាយជាមូលបទជជែកគ្នាយ៉ាងក្ដៅគកុក។

នៅលើជ្រុងខាងលើផ្នែកខាងឆ្វេងនៃរូបភាពស្រើបស្រាលនេះគេឃើញមានសញ្ញាសម្គាល់របស់ក្រសួងការពារជាតិរុស្ស៊ី ព្រមទាំងឈ្មោះ Instagram ផ្លូវការរបស់កងកម្លាំងនេះ។
តាមRT មានមនុស្សជាង២០០០០នាក់កំពុងតាមដានគេហទំព័រនេះរៀងរាល់ថ្ងៃ។
ទោះបីជាគេបានរុះទម្លាក់រូបភាពនេះចេញភ្លាមៗក្ដី ប៉ុន្ដែវាបានរីកសាយពាសពេញបណ្ដាញសង្គមទៅហើយ។គណនីInstagram មួយសួរថា៖ តើអ្នកបច្ចេកទេសរបស់ក្រសួងការពារជាតិរុស្ស៊ីមានការភាន់ច្រឡំឬ? ប៉ុន្ដែវាក៏អាចជាល្បិចទាក់ទាញអ្នកចូលទស្សនាគេហទំព័រនេះ?។
ក្រុមអ្នកប្រើប្រាស់ Instagram ភាសារុស្ស៊ីក៏បានចោទសួរថា គេហទំព័ររបស់ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបានត្រូវ ពួកចោរ Internet វាយលុកមែនដែរទេ។
ក្រសួងការពារជាតិរុស្ស៊ីពុំឃើញមានការបកស្រាយអ្វីមួយពីរឿងនេះឡើយ ហើយនេះកាន់តែធ្វើឱ្យសហគមន៍ Internet កាន់តែមានការងឿងឆ្ងល់ ព្រោះគេពុំដឹងថារឿងអ្វីកើតឡើង៕សូយន