Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោយន្តកែច្នៃ ខូចបែន យកចូលជាង ពេលកំពុងជួសជុល ម្ចាស់ទៅបញ្ឆេះម៉ាស៊ីន ធ្លាក់បានសង្កត់ជាងស្លាប់

ខេត្តកំពង់ចាម ÷ ជើងជួសជុលរថយន្តម្នាក់បានស្លាប់គួរឲ្យសោកស្ដាយ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់គោយន្តកែច្នៃ ភ្លេចខ្លួនទៅបញ្ឆេះម៉ាស៊ីនគោយន្ត បណ្ដាលឲ្យធ្លាក់បែនសង្កត់ ដែលហេតុការណ៍នេះ បានកើតឡើង នៅភូមិសារាយ ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកចំការលើ បានប្រាប់ឲ្យដឹងថា ជនបង្កមានឈ្មោះ ញឹន សូត្រ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃស្រងែ ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាម្ចាស់គោយន្តកែច្នៃ មុនពេលកើតហេតុបណ្ដាលឱ្យស្ដាប់មនុស្ស គឺម្ចាស់គោយន្តកែច្នៃ បានខូចបែន ក៏បើកចូលកន្លែងជាងជួសជុលរថយន្តឈ្មោះ វី រ៉ាវុធ ដែលមានទីតាំងស្ថិតនៅភូមិឃុំខាងលើ។ ពេលនោះ ជាងបានជួសជុលស្ទើរតែរួចរាល់ទៅហើយ តែម្ចាសគោយន្តកែច្នៃបានឡើងទៅចុចបញ្ជាក្នុងកាប៊ីន ក៏ឮសូរគ្រឺតៗមិនស្ងាត់ល្អ។ បន្ទាប់មកជាងរូបនេះបានឡើងទៅជួសជុលបែនបន្ត ស្រាប់តែម្ចាស់គោយន្តច្នៃបែរជាបញ្ឆេះម៉ាស៊ីន បូករួមជាងយកញញួរគោះកន្លែងដូយបែន ក៏រអិលធ្លាក់បែនចុះមកមួយរំពេច សង្កត់លើជាងស្លាប់ភ្លាមៗតែម្ដង។

សូមបញ្ជាក់ថា ជាងជួសជុលរថយន្ត មានឈ្មោះ វី រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានស្លាប់ដោយសារបែនគោយន្តច្នៃធ្លាក់សង្កត់, ហើយនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានទៅឃាត់ខ្លួន ឈ្មោះ ញឹន សូត្រ ម្ចាស់គោយន្តកែច្នៃ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឲ្យតំណាងអយ្យាការអមសាលាដំបូងខេត្តធ្វើនីតិវិធីដាក់បន្ទុក៕  រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×