Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់មានវិធានកាផ្លូវច្បាប់ ទៅលើបុគ្គលពីរនាក់ កាប់បំផ្លាញព្រៃភ្នំ យកដីរដ្ឋ នៅស្រុកអណ្ដូងមាស នៅឡើយទេ

ខេត្តរតនគិរី : មកដល់ពេលនេះ នៅមិនទាន់មានវិធានការផ្លូវច្បាប់ណាមួយ ទៅលើបុគ្គលពីរនាក់ ដែលបានលួចកាប់បំផ្លាញព្រៃភ្នំយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិមិនស្របច្បាប់ នៅស្រុកអណ្ដូងមាសនោះនៅឡើយទេ។
   
បុគ្គលទាំងពីរនាក់ដែលគេសង្ស័យនោះរួមមានទី១ ឈ្មោះ សេវ ម៉ុស ទី ២ ឈ្មោះ រចំ ហឿង។ ពួកគេទាំងពីរនេះ បច្ចុប្បន្នកំពុងរស់នៅក្នុងភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
   


ប្រភពបានឲ្យដឹងថា កន្លងមកជនទាំងពីនាក់នោះ តែងតែធ្វើសកម្មភាព កាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ដោយមានការគុបគិតជាមួយអាជ្ញាធរនៅមូលដ្ឋាន រួចផ្ទេរលិខិតលក់ទិញឲ្យទៅអ្នកផ្សេងៗទៀតជារឿយៗ ដោយអាងខ្លួនគេជាសាច់ឈាមមេភូមិម៉ុយនោះ។
   
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានយើងបានទៅដល់ចំណុចព្រៃភ្នំ ស្នំ ហាតយ៉ាវ ស្ថិតនៅភូមិម៉ុយជាប់ព្រំប្រទល់ភូមិពែងឃុំញ៉ាង ស្រុកអណ្ដូងមាស តំបន់នោះស្ថិតនៅក្រោមកាគ្រប់គ្រងរបស់មន្ត្រីបរិស្ថាន ដែលមាននិយាមកាលេខ ៤៨p ៧៤ ៦៨ ០៧ ១៥ ៤៩ ៣៨៦។
ខណ:ពេលនោះអ្នកយកព័ត៌មានយើងបានប្រទះឃើញព្រៃឈើជាច្រើនហិកតា ត្រូវបានកាប់បំផ្លាញដួលទាំងស្រុង និងបានថតផ្ដិតយករូបភាពនោះ រួចសួរប្រជាពលរដ្ឋដែលនៅក្បែរនោះ ពួកគេបានបញ្ជាក់ថា ព្រៃភ្នំដែលរងកាកាប់ផ្តួល និងដុតរួចនោះ ពាក់ព័ន្ធឈ្មោះពីរនាក់ដូចខាងលើ។
  


ការចោទប្រកាន់នោះយើងក៏បានបន្ដសួរ លោក ធម្ម យុទ្ធ មេភូមិម៉ុយ បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងតាមទូរស័ព្ទថា ខ្ញុំអត់បានដឹងទេ រឿងហ្នឹង ប៉ុន្តែគាត់បែរជាសួរត្រឡប់មកអ្នកសារព័ត៌មានយើងវិញថា ចុះបើគេកាប់ដុតចឹងហើយតើត្រូវធ្វើម៉េច? គួរតែអធ្យាស្រ័យឲ្យគាត់ទៅកុំឲ្យតែពួកគាត់កាប់បន្តទៀត ។
   
លោក រម៉ាម ហ៊ីន មេឃុំញ៉ាង បានប្រាប់មកអ្នកសារព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទថា រឿងកាប់ទន្ទ្រានដីព្រៃនេះ ខ្ញុំមិនបានដឹងនោះទេ ព្រោះខាងមេភូមិមិនទាន់បានរាយការណ៍ ជូនលោកនៅឡើយទេ។   
   
ចំណែកលោក ថង សុខុន មន្ត្រីបរិស្ថានប្រចាំស្រុកអណ្ដូងមាស បានប្រាប់ឲ្យដឹងដែរថា ករណីនេះខ្ញុំនឹងរៀបចំកម្លាំងចុះទៅពិនិត្យដល់ទីតាំងដែលបានកាប់ទន្ទ្រានព្រៃនោះ។


   
លោកមាស សារេត អភិបាលស្រុកអណ្តូងមាស បានប្រាប់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ខ្ញុំកំពុងជាប់ប្រជុំនៅឯភ្នំពេញ ករណីនេះចាំខ្ញុំឲ្យអភិបាលរងស្ដីទីម្នាក់ រៀបចំកម្លាំងចុះទៅពិនិត្យមើលដល់ទីតាំង ប៉ុន្ដែលោកមិនបានបញ្ជាក់ពីរបៀបចាត់កាផ្លូវច្បាប់ណាមួយ ទៅលើជនសង្ស័យនោះទេ។
   
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអណ្តូងមាស សំណូមពរដល់សមត្ថកិច្ច ពាក់ព័ន្ធនិងអាជ្ញាធមូលដ្ឋានមេត្តា មានវិធានការផ្លូវច្បាប់ឲ្យបានតឹងរឹង ចំពោះជនដែលមានឈ្មោះខាងលើ ដែលបានកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋយកដីដោយខុសច្បាប់នោះ ដើម្បីយកពួកគេមកផ្ដន្ទាទោសតាមច្បាប់រដ្ឋបាលព្រៃឈើឲ្យខាងតែបាន កុំឲ្យជនផ្សេងៗទៀតយតម្រាប់តាម និងដើម្បីរក្សាព្រៃឈើដែលនៅសេសសល់នោះ ឲ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ បានរស់នៅក្នុងដែនបរិស្ថានធម្មជាតិដ៏ល្អមួយនេះផង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×