Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្រ្កាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល

ខេត្តក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះបង្រ្កាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ដោយមានការសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ដែលម្ចាស់ទីតាំងខាងលើមានឈ្មោះ សៀង សៀកត្រាយ សញ្ជាតិខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ។

ជាលទ្ធផលនៃការចុះបង្រ្កាបនេះ សមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន២៨០ប្រអប់។

សូមបញ្ជាក់ថា ក្រៅពីរឹបអូសវត្ថុតាងទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ឆក់ខុសច្បាប់ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅសាលាតំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×