Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តសាំយ៉ុង ពីខេត្តព្រៃវែងមកយកបន្លែនៅផ្សារនាគមាស ស្រាប់តែងោកមួយភាំង រេចង្កូតឡើងសួនផ្លូវទៅបុកបង្គោលថ្មរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ជាប្រពន្ធបានបើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ចេញពីខេត្តព្រៃវែងមកយកបន្លែនៅផ្សារនាគមាស ខណៈពេលបើកមកថល់ក្បែរគល់ស្ពានច្បារអំពៅ ស្រាប់តែងោកមួយភាំងរេចង្កូតឡើងសួនផ្លូវទៅបុកបង្គោលថ្ម បណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់ ចំណែកស្រ្តីជាប្រពន្ធរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ចំណុចគល់ស្ពានច្បារអំពៅខាងកើត លើផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសំដីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2O-4901 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ផ្លូវកោងត្រង់ចំណុចគល់ស្ពានច្បារអំពៅក៏តៃកុងងោកមួយ ភាំងបានរេចង្កូតទៅខាងឆ្វេងដៃឡើងសួនផ្លូវ ទៅបុកបង្គោលថ្មចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យកៀបជាប់អ្នកបើកបររងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យចំណែកឯស្រ្តីជាប្រពន្ធគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញ ចុះមកដល់យករថយន្តស្ទូចមកស្ទូចរថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×