Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តទំនើប MCLAREN ពាក់ផ្លាកលេខកម្ពុជា បោះពួយយ៉ាងលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ មានរថយន្តស៊េរីទំនើប MCLAREN ពាក់ផ្លាកលេខកម្ពុជា GAN.2790 មួយគ្រឿងបានបើកបរជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន៣កង់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចនៅមុខផ្សារទំនើប អ៉ីអនម៉លទី១ លើវិថីសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប១គ្រឿងម៉ាក MCLAREN ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកបរក្នុងល្បឿនលឿន តាមបណ្តោយវិថីសម្តេចសុធារស ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ទល់មុខផ្សារទំនើបអ៉ីអនម៉ល ស្រាប់តែរេចង្កូតទៅឆ្វេង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាតអស់ចំនួន៣កង់ ទើបរថយន្តបែកកង់រេចង្កូតទៅម្ខាងផ្លូវ មិនអាចបន្តដំណើរទៅមុខទៀតបាន។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ដោយខូចខាតតែរថយន្ត និងរបាំងថ្មតែប៉ុណ្ណោះ ។ ចំណែកម្ចាស់រថយន្តបង្ក ក៏បានគេចពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សាមេត

×