Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ កែ សួនសុភី ស សុខា ជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ សួរសុខទុក្ខ និងចែកអំណោយដល់ជនជាប់ឃុំជាស្ត្រី

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ អញ្ជើញអមដំណើរ លោកជំទាវ កែ សួនសុភី ស សុខា និងសហការី ជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ សួរសុខទុក្ខ និងចែកអំណោយដល់ជនជាប់ឃុំជាស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២ (ម២) នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលអប់រំកែប្រែទី២។

ស្ថិតក្នុងកម្មវិធីដែរ លោកជំទាវបានមានប្រសាសន៍ថា៖ យើងមិនត្រឹមតែបំពេញតួនាទីជាអ្នកគ្រប់គ្រងគ្រួសារក្នុងនាមជាមាតា ភរិយា បងស្រី ប្អូនស្រី កូនស្រី ដែលផ្តល់ភាពកក់ក្តៅនៅក្នុងក្រុមគ្រួសារ និងសង្គមតែប៉ុណ្តោះទេ ប៉ុន្តែយើងត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមដឹកនាំ និងអនុវត្តភារកិច្ច ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពវិន័យ និងត្រូវមានក្រមសីលធម៌ល្អ។ ត្រូវបន្តតួនាទីធ្វើជាកម្លាំងសន្តិសុខ ដោយភាពស្វាហាប់ អង្គអាចក្លាហានក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។ មានភាពស្លោកមួយថា “ក្រោយបុរសជោគជ័យ គឺមានស្រ្តីក្លាហាន ហើយក្រោយការជោគជ័យរបស់ប្រទេស គឺមានការចូលរួមរបស់ស្រ្តី និងបុរស”៕

×