Hamza bin Laden កូនប្រុសរបស់មេភេរវករ al-Qeada បានរៀបការជាមួយកូនស្រី Mohammed Atta មេខ្លោងនៃការវាយ ប្រហារអគារភ្លោះនៅអាមេរិក។

ពួកបងប្អូនឳពុកតែមួយម្ដាយទីទៃជាមួយ Osama bin Laden បានបញ្ជាក់ព័ត៌មានខាងលើក្នុងកិច្ចសម្ភាសន៍ជាមួយGuardian កាលពីថ្ងៃទី៣ ខែសីហា។
Ahmad និងHassan al-Attas ឱ្យដឹងថា Hassan គឺជាមេដឹកនាំជាន់ខ្ពស់របស់ al-Qeada ហើយកំពុងរៀបចំផែនការសងសឹកឱ្យឳពុកខ្លួន Osama bin Laden ដែលត្រូវបានកងទ័ពអាមេរិកបាញ់ស្លាប់កាលពី៧ឆ្នាំមុន។
ថ្មីៗនេះ Hassanបានអំពាវនាវដោយបើកចំហចំពោះអ្នកគាំទ្រខ្លួនឱ្យធ្វើសង្គ្រាមប្រឆាំងនឹងក្រុងWashington, London, Paris និងTel Aviv ។
ស្ថាប័នចារកម្មលោកខាងលិចបានតាមដាន រុករក Hassan ក្នុងរយៈពេល២ឆ្នាំកន្លងមក។ អាពាហ៍ពិពាហ៍របស់Hassan ជាមួយកូនស្រីរបស់Ahmad al-Attas ដែលជាពលរដ្ឋអេហ្ស៊ីបម្នាក់បង្ហាញឱ្យឃើញថាអង្គការភេរវកម្ម al-Qeada នៅតែបន្ដធ្វើកម្មភាពតាមកេរដំណែលដែល Osama bin Laden បន្សល់ទុក។
រូបAhmad al-Attasបងប្អូនឳពុកតែមួយម្ដាយទីទៃជាមួយOsama bin Laden ។
តាមរយៈសំបុត្រស្នាមដែល Osama bin Laden បន្សល់ទុក ហើយដែលអាមេរិករឹបអូសបាននោះបញ្ជាក់ថា តាំងពី ឆ្នាំ២០០៩មកម្ល៉េះ bin Laden បានរៀបចំឱ្យHassan បន្ដតំណែងរបស់ខ្លួន៕
សូយន