រណ្ដៅដ៏ធំសម្បើមមួយបានកកើតឡើងបន្ទាប់ពីមេឃធ្លាក់ភ្លៀងមួយសន្ទុះ បានលេបត្របាក់យករថយន្ដ២គ្រឿងក្នុងពេលតែមួយនៅប្រទេសចិននៅចុងសប្ដាហ៍កន្លងមកក្រោយពីភ្លៀងខ្លាំងនៅហាំឡុងចាងភាគខាងជើងប្រទេសចិន។គ្រោះថ្នាក់គួរឱ្យតក់ស្លុតមួយលើដងវិថីHarbin គ្រាដែលរថយន្ដ២គ្រឿងត្រូវថ្នល់បាក់ស្រុតនាំយកទៅជាមួយ។

តាមសាក្សីនៅកន្លែងកើតហេតុ ទំហំរណ្ដៅនេះគឺប្រមាណ៨ម៉ែត្រការ៉េ សំណាងល្អមនុស្ស៣នាក់នៅក្នុងរថយន្ដខាងលើពុំមានបញ្ហាអ្វី។
រថយន្ដទាំងពីរបានធ្លាក់បន្ដទៅក្នុងរណ្ដៅនេះ។អ្នកបើករថយន្ដទីពីរប្រាប់ថា លោកពុំឃើញមានរណ្ដៅធំនៅលើផ្លូវទេ។លោកមានអារម្មណ៍ចម្លែក ទើបដឹងថារថយន្ដរបស់ខ្លួនកំពុងធ្លាក់ចុះ។ក្រោយពេលធ្លាក់ចុះ ទើបដឹងថាមានរថយន្ដមួយផ្សេងទៀតនៅពីក្រោម។
គ្រោះថ្នាក់បែបនេះបច្ចុប្បន្នកំពុងតែកើតជារឿយៗនៅប្រទេសចិន៕សូយន