Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញអមដំណើរដឹកនាំក្រុមការងាររៀបចំជំនួបរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចុះត្រូតពិនិត្យទីតាំងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

ខេត្តកំពង់ឆ្នាំ ៖ដោយបានការអនុញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ៍ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯកឧត្តម ឧត្តមសេនីយ៏ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលពិធីជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ ០៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងសិក្សាទីតាំងជាក់ស្ដែងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ពិធីជំនួបប្រាស្រ័យមិត្តភាពថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ ៣ប្រទេសកម្ពុជា-ឡាវ-វៀតណាម និងលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា០៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ដែលគ្រោងនឹងរៀបចំធ្វើនៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕

×