Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាកុដិចំណាយបច្ច័យ៣៥ម៉ឺនដុល្លារ ឯកភាពកែច្នៃដំបូល មកជារចនាបទខ្មែរ ដើម្បីបញ្ជៀសការរិះគន់

ខេត្តកំពង់ចាម : នៅលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមហាជនជាច្រើនបានរិះគន់មហាកុដិនៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅឃុំទាន ស្រុកកំពង់សៀម ដែលមើលទៅដូចជាភូមិគ្រឹះស្ដុកស្ដម្ភ។ត្រូវបានគេស៊ែព្រងព្រាត ។ដោយមើលឃើញនៅបញ្ហាបែបនេះ ត្រូវបានគណៈកម្មការចម្រុះនាព្រឹកថ្ងៃទី៥មិនាឆ្នាំ ២០២៤ បានចុះទៅដោះស្រាយជាមួយព្រះចៅអធិការវត្ត ព្រមទាំងគណៈកម្មការវត្តដោយសម្ងាត់។
ទីបំផុតព្រះចៅអធិការវត្តរួមទាំងគណៈកម្មការ បានឯកភាពយល់ស្របតាមគណៈកម្មការចម្រុះ ដោយកែប្រែដំបូលមកជារចនាបទខ្មែរ។

លោករ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា: ក្រោយពីមានការរិះគន់តាមបណ្ដាញសង្គមលើមហាកុដិនៅវត្តថ្មីនេះ គណៈកម្មការចម្រុះក្នុងនោះរួមមាន មន្ទីរធម្មការខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ សាលាមេគុណខេត្ត អភិបាលស្រុកកំពង់សៀម ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានប្រជុំដោះស្រាយជាបន្ទាន់នៅជាន់ក្រោមមហាកុដិដោយធ្វើឡើងនាព្រឹកថ្ងៃទី៥មីនាគឺមានការចូលរួមពីព្រះចៅអធិការវត្តព្រះនាមប៊ន ស្រឿន ព្រមទាំងគណៈកម្មការអាចារ្យវត្ត ដោយបានចំណាយពេលពេញមួយព្រឹក ហើយនៅបរិវេណខាងក្រៅក៏មានកម្លាំងនគរបាលមូលដ្ឋានយាមកាមផងដែរ។

លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តមានប្រសាសន៍បន្តថាមហាកុដិនេះមានទំហំ១៦ម៉ែត្រគុណ១៤ម៉ែត្រ មានកម្ពស់បីជាន់ ដោយជាន់ខាងក្រោមមានបន្ទប់សម្រាប់ព្រះចៅអធិការសឹងតាមជញ្ជាំងមានរូងដាក់ព្រះពុទ្ធរូបចំនួន១០៨ អង្គ ជាន់ទី២ មានតម្កល់សេរីរ:ធាតុ ដែលយកពីប្រទេសឥណ្ឌា មានបន្ទប់ស្ទុដយោ សម្រាប់ផ្សព្វផ្សាយព្រះធម៌ បណ្ណាល័យ នៅជាន់ទី៣ មានព្រះពុទ្ធរូបមួយអង្គធំ កន្លែងធ្វើសមាធិ ដោយសុទ្ធសឹងតែធ្វើឡើងតាមលក្ខណៈព្រះពុទ្ធសាសនាសុទ្ធសាធ។ បន្ទាប់ពីមានការពន្យល់ពីស្ថាប័នមន្ទីរវប្បធម៌ខេត្តក៏ដូចជាមន្ទីរធម្មការខេត្ត ព្រះចៅអធិការវត្តរួមទាំងគណៈកម្មការវត្តបានយល់ព្រមកែលម្អដំបូលមហាកុដិធ្វើយ៉ាងណាតាមរចនាបទខ្មែរ សូមបញ្ជាក់ថាមហាកុដនេះត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ២០១៨ បន្តរហូតមកដល់ឆ្នាំ២០២៤សម្រេចបាន៨៧% ទៅ៩៨% ចំពោះបច្ច័យដែលត្រូវចំណាយប្រមាណ៣៥ម៉ឺនដុល្លារ។

លោកប្រធានមន្ទីរធម្មការខេត្តបានបញ្ជាក់ថា ព្រះចៅអធិការអង្គនេះបានគ្រប់គ្រងវត្តថ្មីក្នុងអំឡុងឆ្នាំ២០១៣ បន្តរហូតមកដល់បច្ចុប្បន្នចំពោះសមិទ្ធិផលដែលសម្រេចបានវិញ រួមមានមហាកុដិ
បានមកពីពុទ្ធបរិស័ទចំណុះជាងវត្តទាំងនៅទីជិតទីឆ្ងាយនិងមួយផ្នែកទៀតនៅក្រៅស្រុក ក្រៅពីនេះមានតូបតាជីយាយជី សាលាពុទ្ធិកៈមួយជាន់សាងសង់អំពីបេតុង ។
ជាមួយនោះព្រះចៅអធិការវត្តនិងមានថេរដីកាសុំទោសជាសាធារណៈតាមបណ្ដាញសង្គមចំពោះកំហុសស្គមដែលក៍សាងមហាកុដិនេះ។ ក្នុងពេលខាងមុខបន្ទាប់ពីការឯកភាពយល់ព្រមកែដំបូលមហាគត់តាមលក្ខណៈរចនាបទខ្មែរនោះនិងលែងជាបញ្ហាចោទទៀតហើយ។ដោយសារតែការដឹកនាំគ្រប់គ្រងល្អរបស់ព្រះចៅអធិការវត្តថ្មីនេះបានធ្វើឲ្យពុទ្ធបរិស័ទចំណុះជាងវត្តជិតឆ្ងាយមានចិត្តជ្រះថ្លាចូលរួមកសាងសមិទ្ធផលនានាក្នុងទីអារាមនេះបានជាច្រើនគួរឲ្យកត់សម្គាល់ដោយលើកកម្ពស់នៅវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ សូមបញ្ជាក់ថាវត្តនេះទើបតែបញ្ចប់បុណ្យឆ្លងសមិទ្ធផលនានាក្នុងទីអារាមដែលសម្រេចបានក្រោមការដឹកនាំរបស់ចៅអធិការវត្តអង្គនេះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×