រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើថវិកាកិច្ចលទ្ធកម្ម សាធារណៈនិងប្រាក់ម៉ោងបន្ថែម សម្រាប់មន្ត្រីពន្ធនាគារធ្វើការលើសម៉ោង និងការកែសម្រួល អនុក្រឹត្យ៨៣ និង៨៦ នៃការកំណត់របបជីវភាពជនជាប់ឃុំ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ៕













