ខេត្តកំពង់ចាម : ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះតាមរយៈនយោបាយឈ្នះឈ្នះ ដែលមានសម្ដេចតេជោសែនជាស្ថាបនិកអគ្គុទេសនិងជាប្រតិបត្តិករ។ កម្ពុជាសម្រេចនិងរក្សាបាននូវសុខសន្តិភាពពេញលេញសណ្ដាប់ធ្នាប់សង្គមសន្តិសុខសុវត្ថិភាពស្ថេរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ចដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាននិងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យតទៅមុខទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងឱកាស។
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៤ ក្រោមមូលបទ”ស្ត្រីនិងក្មេងស្រីក្នុងបរិបទឌីជីថល” ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី ៧មីនា ដោយមានការអញ្ជើញពីតាមស្ថាប័នអង្គភាពនានាជុំវិញខេត្តរាប់រយនាក់។

ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍ដោយគូសបញ្ជាក់ថា: ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តនិងក្នុងនាមរូបលោកផ្ទាល់សូមអបអរសាទរចំពោះការរៀបចំទិវាអន្តរជាតិនារី៨មីនានេះឡើងជាព្រឹត្តិការណ៍សកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសទិវារបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា ដើម្បីលើកកម្ពស់ការតស៊ូទាមទារសិទ្ធស្មើគ្នាសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធិផលបញ្ហាប្រឈមការប្ដេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់យេនឌ័រ និងបង្កើនភាពដ៏ស្ត្រីនិងក្មេងស្រីគ្រប់រូប ដើម្បីធានាបាននៅជីរភាពអនាគត ឆ្ពោះទៅរកភាពសុខដុមរមនាសម្រាប់គ្រួសារនិងសង្គមជាតិ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងបន្តថា ក្រោមប្រធានបទស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មវិធីឌីជីថល ដែលផ្ដល់នៃយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍន៍ចូលទៅកាន់ជុកសម័យឌីជីថលដើម្បីផ្ដល់ឲ្យស្ត្រីនិងក្មេងស្រីអាចមានលទ្ធភាពក្នុងការបង្កើនសមត្ថភាពខ្លួនឲ្យកាន់តែខ្លាំងក្នុងយប់សម័យឌីជីថលដែលនាំឲ្យទទួលបាននូវសិទ្ធស្មើគ្នាឱកាសដូចគ្នាហើយដៃគូដសក្តិសម ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលពីមជ្ឈដ្ឋានជាតិអន្តរជាតិដើម្បីជម្រុញនិងពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចអោយឈានទៅរកភាពរីកចម្រើនសម្បូររុងរឿងប្រកបដោយចីរភាពនាពេលអនាគត។
នៅកម្ពុជាការកសាងមូលដ្ឋានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន និងស្របតាមនិន្នាការសាកល ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនៅក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលកម្ពុជាឆ្នាំ២០២១- ២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២- ២០៣៥ ដែលជាផែនទីបង្ហាញផ្លូវហ្នឹងជក្របខណ្ឌការងារ នៃការគិតគូវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាញ់យកប្រយោជន៍ជាបរិមាពីបច្ច័យ digital ដើម្បីអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច៕ រក្សាសិទ្ធដោយ ៖ (ភ្នំប្រុសភ្នំស្រី)













