អ្នកកាសែតជប៉ុនម្នាក់ឈ្មោះ Jumpei Yasuda ដែលត្រូវបានគេជឿថា ត្រូវក្រុម ISIS ចាប់ជំរិតពេលកំពុងធ្វើសេចក្តីរាយការណ៍ពីប្រទេសស៊ីរី ចន្លោះថ្ងៃទី ២០ ដល់ ២៣ខែ មិថុនា ឆ្នាំ ២០១៥ ស្រាប់តែពេលនេះ បានលេចមុខនៅក្នុងវិដេអូ ដែលមានខ្មាន់កាំភ្លើង ២នាក់ឈរពីក្រោយ។
នៅក្នុងវីដេអូ ដែលមានរយៈពេល ២០វិនាទីនោះ អ្នកកាសែតរូបនោះលុតជង្គត់ និងមានពាក់អាវពណ៌ទឹកក្រូច និងបានអំពាវនាវឲ្យមានការជួយរូបគាត់។
ដោយនិយាយជាភាសាជប៉ុន អ្នកកាសែតដដែល បានអះអាងថា ខ្លួនជាជនជាតិកូរ៉េខាងត្បូង មានឈ្មោះ Umaru និងបាននិយាយប្រាប់កាមេរ៉ាថា “ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពអាក្រក់។ សូមជួយខ្ញុំផង”។
សូមបញ្ជាក់ផងដែរថា កាលពីខែមុន អ្នកកាសែតជប៉ុនខាងលើ ក៏បានលេចមុខក្នុងវីដេអូផងដែរ ដែលវីដេអូនោះត្រូវបានគេថតក្នុងខែតុលា ឆ្នាំ ២១០៧ ហើយគាត់បាននិយាយថា គាត់មិនអីនោះទេ ខ្ញុំបានសម្តែងក្តីសង្ឃឹមថា គ្រួសាររបស់គាត់សុខសប្បាយ៕ សុភ័ក្ត្រ
ប្រភព៖ nexshark