Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធី នៃការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤,។ 

កិច្ចប្រជុំលើកទី ៤ នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាលើឯកសារចំនួន ២ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចដំណើរការសម្រុះសម្រួលផ្សះផ្សាវិវាទ គឺ:

ទី១- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។

ទី២- ទម្រង់ និងខ្លឹមសារនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ និងរូបមន្តអនុវត្តនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានពិភាក្សាលើការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដោយរៀបចំជាអនុស្សរណៈយោគយល់គ្នារវាង អ.ដ.ក. ជាមួយក្រសួងមហាផ្ទៃ, ក្រសួងអធិការកិច្ច ,គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នផ្សេងទៀត នាពេលឆាប់ៗខាងមុខ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕ រក្សាសិទ្ធេដោយ ៖ សុទ្ធលី

×