ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញអាងថា កងរាជអាវុធហត្ថគ្រប់រូប ត្រូវតែគោរពច្បាប់ គោរពវិន័យកងទ័ព និងក្រមសីលធម៌ វិជ្ជាជីវៈ បុគ្គលណាប្រព្រឹត្តទទួលខុសត្រូវចំពោះមុខច្បាប់និងទណ្ឌកម្មវិន័យ។

បន្ទាប់ពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ចេញសេចក្តីសម្រេចដកហូតមុខតំណែង និងបន្ថយ ឋានន្តរស័ក្តិ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ ចំនួន ៣រូប មកត្រឹមពលបាលឯក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ទិសស្លោកដែលបានដាក់ចេញដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា គឺ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប”។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តទៀតថា កងរាជអាវុធហត្ថ បានអប់រំយោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវតែគោរពច្បាប់ គោរពវិន័យកងទ័ព និងក្រមសីលធម៌ វិជ្ជាជីវៈ បុគ្គលណាប្រព្រឹត្តទទួលខុសត្រូវចំពោះមុខច្បាប់និងទណ្ឌកម្មវិន័យ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី



