Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញចូលរួមកម្មវិធីព្រះពុទ្ធសាសនា ផ្សាភ្ជាប់នឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមណ្ឌលអប់រំកែប្រែទី២

រាជធានីភ្នំពេញ ៖ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដឹកនាំថ្នាក់ដឹកនាំជាស្រ្តី នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកម្មវិធីព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមណ្ឌលអប់រំកែប្រែទី២ ដោយបាននិមន្តព្រះសង្ឃបីអង្គមកពីវត្តនិគ្រោធវ័ន គល់ទទឹង ដឹកនាំដោយព្រះគ្រូមេធានុរ័ក្ខ គូ សុភាព រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលអប់រំកែប្រែទី២។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ សុខ វណ្ណា ភរិយាឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកជំទាវអគ្គនាយករង ព្រមទាំងមន្រ្តីនៃមណ្ឌលអប់រំកែប្រែទី២ និងជនជាប់ឃុំជាស្រ្តី។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ កែ សួនសុភី បានត្រួតពិនិត្យទីតាំងសាងសង់ភូមិកុមារ សម្រាប់កុមារតាមម្តាយ នៅមណ្ឌលអប់រំកែប្រែទី២ផងដែរ៕

×