Sunday, May 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លឹបអ្នកកាសែតកម្ពុជាបានដឹកនាំ អ្នកសារព័ត៌មាន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី ផ្សព្វផ្សាយ ទ្រង់ទ្រាញធំ ពី សក្ដានុពល ទេសចរណ៍ខេត្តសៀមរាប»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤នេះក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំ អ្នកសារព័ត៌មាន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី ផ្សព្វផ្សាយ ទ្រង់ទ្រាញធំ ពី សក្ដានុពល ទេសចរណ៍ខេត្តសៀមរាប»។

សូមជម្រាបថា បេសកម្មនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។ក្នុង
បេសកកម្មនេះដែរអ្នកសារព័ត៌មានប្រមាណជិត៥០នាក់មានខ្មែរ ចិននិងវៀតណាមមកពីស្ថាប័ចំនួន៣០នឹងចុះតាមមូលដ្ឋានគោលដៅទេចរណ៍, សិប្បកម្ម និងចំណី អាហារ របស់ ប្រជាពលរដ្ឋដែលផលិត និងកែច្នៃដោយផ្ទាល់ដៃរបស់ប្រជាពលរដ្ឋ។

តាមគម្រោងទីតាំងប្រហែល២០នៅក្នុងទឹកដីខេត្តសៀមរាប រួមមាន ទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ ដោយជិះកន្រ្តក់វិលនិងរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត នំបញ្ចុក នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក នឹង ត្រូវបានសម្រឹតសម្រាំងយកមកផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ដែលត្រូវបានអញ្ជើញចូលរួមនៅក្នុង «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាញធំពី សក្ដានុពលទេសចរណ៍ ខេត្តសៀមរាប» នេះនាពេលនេះផងដែរ។

បេសកកម្មផ្សព្វផ្សាយទេសចរណ៍ទ្រង់ទ្រាញធំនេះ មានការ ចូល រួម សហការណ៍ ឧបតម្ភពីសំណាក់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បណ្ដាញព័ត៌មាន  សណ្ឋាគារ និង ដៃគូជាច្រើនទៀត ដើម្បី ជួយ សម្រួលដល់ដំណើរការនៃការចុះដល់ទីកន្លែង ទេសចរណ៍ផ្ទាល់ និងផ្សព្វផ្សាយ ទៅកាន់ពិភពលោក អំពីសក្តានុពលទេចរណ៍នៃ ខេត្តសៀមរាប ដើម្បីឱ្យភ្ងៀវជាតិនិងអន្តរជាតិមានចំណាប់អារម្មណ៍នាំគ្នាមកប្រទេសកម្ពុជា ដើម្បីទស្សនាប្រសាទអង្គរវត្តនិងប្រាសាទជាច្រើនទៀតនៅទឹកដីខេត្តសៀមរាប៕