ថ្លែងក្នុងសន្និសីទកាសែតក្រៅជំនួបសន្និសីទប្រមុខការទូតអាស៊ានជាមួយបណ្ដាដៃគូចរចានៅសិង្ហបុរី កាលពីចុងសប្ដហ៍កន្លងមក ប្រមុខការទូតចិនបានទទួលស្គាល់ជាលើកដំបូងថា ប្រទេសនេះកំពុងយោធូបនីយកម្មសមុទ្រចិនខាងត្បូង។

តាមកាសែតThe Straits Times ដែលដកស្រង់សម្ដីរបស់លោកវ៉ាងយី ធ្វើបទបរិយាយថា«ប្រទេសមួយចំនូននៅក្រៅតំបន់ ពិសេសគឺអាមេរិកបានបញ្ជូនយុទ្ធភណ្ឌយុទ្ធសាស្រទ្រង់ទ្រាយធំចូលមកក្នុងតំបន់នេះ ពិសេសគឺនៅសមុទ្រចិនខាងត្បូង សំដៅបង្ហាញកម្លាំងយោធានិងបង្កសម្ពាធមកលើបណ្ដាប្រទេសក្នុងតំបន់។ខ្ញុំចាត់ទុកថា នេះគឺជាកម្លាំងជំរុញធំបំផុត តម្រូវឱ្យចិន«យោធូបនីយកម្មនៅតំបន់នេះ»។
ឆ្លើយតបនូវសំណួរកាសែតសួរថា តើបណ្ដាប្រទេសផ្សេងទៀតដែលមានសកម្មភាពដូចគ្នាដែរព្រោះតែចិនធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូងមែនទេ? លោកវ៉ាងយី ឆ្លើយថា ចិនមានសិទ្ធិគ្រប់គ្រាន់ដើម្បីអនុវត្ដន៍វិធានការទាំងនេះ ព្រោះតែចាំបាច់ការពារអធិបតេយ្យភាពនិងបូរណភាពដែនដី ហើយក៏ព្រោះតែមានសម្ពាធបន្ថែមមកលើចិន ធ្វើឱ្យចិនត្រូវមានវិធានការស្វ័យការពារបន្ថែមគឺជារឿងធម្មតា!»។
រូបយន្ដហោះប្រយុទ្ធH-6K របស់ចិនកំពុងអនុវត្តន៍វិញ្ញាសាសមយុទ្ធនៅប្រជុំកោះស្ពាតលី កាលពីខែឧសភា ឆ្នាំ២០១៨
តាមកាសែត Philippine Daily Inquirerដែលដកស្រង់សម្ដីរបស់ប្រធានតុលាការកំពូលស្ដីទី Philippine លោក Antonio Carpio ព្រមានថា ចិនបានធ្វើការដាក់ពង្រាយយុទ្ធភណ្ឌកសាងមូលដ្ឋានយោធានៅកោះបារ៉ាសែលនិងស្ពាតលី គឺសំដៅបង្ហាញឧត្ដមភាពយោធាគំរាមកំហែងដល់បណ្ដាភាគីជម្លោះត្រូវចុះញ៉មដោយពួកគេពុំចាំបាច់ផ្ទុះអាវុធ។

ស្រដៀងគ្នានេះដែរ ប្រធានគណៈកម្មាធិការចារកម្មចម្រុះឥណ្ឌា S D Pradhan លើកឡើងថា គោលដៅរបស់ចិនក្នុងការធ្វើយោធូបនីយកម្មក្នុងសមុទ្រចិនខាងត្បូង គឺសំដៅ«បង្កើតអនុត្តរភាពនិយមនៅតំបន់»។ហើយបើតាមកាសែតThe Times of India គឺ«តាមរយៈការបង្កើតឡើងយោធូបនីយកម្មបណ្ដាកោះសិប្បនិមិត្ត ចិនបានធ្វើឱ្យប្រែប្រួលតុល្យភាពយុទ្ធសាស្ដ្រនៅតំបន់តាមទិសដៅមានប្រយោជន៍សម្រាប់«ខ្លួនឯងប៉ុណ្ណោះ»៕សូយន