ថ្ងៃទី៦ ខែសីហា ឥណ្ឌូណេស៊ីបានជម្លៀសភ្ញៀវទេសចរជាង២០០០នាក់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧Richter នៅកោះLombok ដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច៩៨នាក់។
ភ្ញៀវទេសចររង់ចាំជើងហោះហើរជម្លៀសចេញនៅព្រលានយន្ដហោះអន្ដរជាតិ Praya នៅLombok, Nusa Tenggaraខាងលិចប្រទេសឥណ្ឌូណេស៊ី
កងកម្លាំងសង្គ្រោះកំពុងស្វែងរកអ្នកនៅមានជីវិតក្នុងគំនរផេះផង់ ក្រោយពេលអគារជាច្រើនបានបាក់ស្រុតក្នុងការរញ្ជួយដី នាយប់ថ្ងៃទី៥ ខែសីហា។
តាមការប៉ាន់ស្មានមានភ្ញៀវទេសចរប្រមាណពី 2.000-2.700នាក់ត្រូវបានជម្លៀសចេញពីប្រជុំកោះGili ចម្ងាយពីតំបន់សមុទ្រ Lombok ប៉ុន្មានគីឡូម៉ែត្រភាគពាយព្យ។
អ្នកនាំពាក្យអាជ្ញាធរកាត់បន្ថយគ្រោះមហន្ដរាយធម្មជាតិឥណ្ឌូណេស៊ី(BNPB), លោកSutopo Purwo Nugroho ព្រមានថា ចំនូនអ្នកស្លាប់និងរបួសនៅមានបន្ថែមទៀត ហើយបញ្ជាក់ថាអ្នកស្លាប់ទាំងអស់សុទ្ធសឹងជាជនជាតិឥណ្ឌូណេស៊ី។
តាមមន្ដ្រីស្រុក Lombokខាងជើង ប៉ាន់ប្រមាណថា តំបន់នេះរងការខូចខាតប្រមាណ៨០ភាគរយ ហើយទូទាំងតំបន់កំពុងស្ថិតក្នុងស្ថានភាពគ្មានអគ្គិសនី៕សូយន