Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង រួមទាំងសម្ភារៈមួយចំនួន នៅខណ្ឌដូនពេញ

spot_img

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុង រួមទាំងមានសម្ភារៈមួយចំនួននៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាងនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១០:០០នាទីយប់ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៧៨ ក្នុងភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញអណ្តាតភ្លើងបានឆេះចេញពីផ្ទះកើតហេតុខាងលើ យ៉ាងសន្ធោសន្ធៅពេលនោះដែរប្រជាពលរដ្ឋជិតខាងនាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ រួចក៏បានទាក់ទងទៅខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។ ក្រោយទទួលដំណឹងខាងលើថា មានអគ្គីភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌដូនពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ននាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនៃសង្គ្រោះ បានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យ ចេញមកជួយអន្តរាគមន៍ជាច្រើនគ្រឿងបាញ់ពន្លត់ភ្លាមៗផងដែ។

បន្ទាប់ពីកមកលាំងជំនាញពន្លត់ចប់ឃើញថាប្រើប្រាស់ឡានទឹក អស់ចំនួន១១គ្រឿង និងខូចខាតផ្ទះអស់ចំនួនមួយខ្នង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×