Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុករំលោភសេពសេន្ថវៈលើកូនស្រី សម្រេចចំនួន៣លើក ត្រូវនគរបាលស្រុកបវេល ឃាត់ខ្លួន បញ្ជូនទៅតុលាការ

spot_img

បាត់ដំបង៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ក្នុងភូមិសាស្ត្រភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីរំលោភសេពសេន្ថវៈ មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវ:ជាមួយកូនស្រីបង្កើតឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

ជនសង្ស័យបានធ្វើសកម្មភាព សម្រេចចំនួន៣លើក៖
-លើកទី១ នៅដើមខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទី នៅលើផ្ទះជនសង្ស័យ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី២ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង០០នាទី នៅចំណុចមាត់ស្រះ ស្ថិតនៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី៣ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

ករណីនេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភសេពសេន្ថវៈ លើជនរងគ្រោះ ឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ ពិតប្រាកដមែន ។

បច្ចុប្បន្ន​ កម្លាំងនគរបាលស្រុកបវេលកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×