Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ www.lifeandsport.news ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណគេហទំព័រសារព័ត៌មាន www.lifeandsport.news ដោយសារម្ចាស់អង្គភាពបានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈ មិនអនុវត្តតាមនីតិវិធី មិនទទួលយកការណែនាំ និងបន្ដបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងប្រកាសរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រការ១: លុបប្រកាសលេខ ៣១៩ ព.ម ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជឿង ធួន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៩១២៣៣១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់អាជីវកម្មគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online អាសយដ្ឋាន ទីស្នាក់ការស្ថិតនៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយម្ចាស់ អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនអនុវត្តតាមនីតិវិធី មិនទទួលយក ការណែនាំ និងបន្តបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ប្រការ២: ប្រកាស និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៣: អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ខុទ្ទកាល័យក្រសួងព័ត៌មាន មន្ទីរ ព័ត៌មានរាជធានីភ្នំពេញ សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×