Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំពង់ចាម ជំរុញឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

spot_img

ខេត្តកំពង់ចាម:” ល្បែងស៊ីសងទាំងមានច្បាប់និងមិនមានច្បាប់នៅក្នុងខេត្តកំពង់ចាមសរុបមានទាំងអស់ចំនួន ៤៩៥ទីតាំង ហើយអាជ្ញាធរមូលដ្ឋានរួមហ្នឹងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្ក្រាប។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលធ្វើឡើងនៅផ្សារសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី១៩មីនា ឆ្នាំ២០២៤។ នាឱកាសនោះមានការចូលរួមពីលោកអភិបាលស្រុក-ក្រុងទាំង ១០រួមទាំងលោកអធិការ នាយប៉ុស្តិ៍ សំដៅនាំគ្នាទប់ស្កាត់ធ្វើយ៉ាងណា មិនឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀតទេ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:តាមគោលការណ៍គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងលេង នៅជិតបរិវេណសាលារៀនឬទីវត្តអារាមនោះទេ។ ព្រោះបណ្ដាលឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្សនិងព្រះសង្ឃផងដែរ។ នៅក្នុងឆ្នាំ២០២៣កន្លងទៅគឺឆ្នោតផ្សងសំណាងមានតែចំនួន៣ ប៉ុណ្ណោះដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ ។បន្ទាប់ពីទទួលបានបទបញ្ជាពីសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ក្រោមកិច្ចសហការជាមួយស្នងការនគរបាលខេត្ត ក្នុងនោះបានបង្ក្រាបល្បែងខុសច្បាប់នៅក្នុងស្រុកកងមាសមុនគេ។បន្ទាប់មកទើបឈានទៅបង្ក្រាបតាមទីតាំងស្រុកផ្សេងៗទៀត។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកចំការលើក៏បានសំណូមពរ មិនឱ្យមានល្បែងសងខុសច្បាប់នៅស្រុកចំការលើហើយមានកន្លែងលក់ខ្លះ បានគូពីឯកសារបង្ហាញសមត្ថកិច្ចដោយពុំបានបញ្ជាក់ទីតាំងច្បាស់លាស់ថា កន្លែងរបស់គាត់មានច្បាប់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនៅក្រុងកំពង់ចាម គឺអភិបាលក្រុងកំពង់ចាមបានដឹកនាំយុទ្ធនាការចុះបិទល្បែងស៊ីសង ដែលគ្មានច្បាប់អនុញ្ញាត ដូច្នេះអ្នកដែលទទួលខុសត្រូវគឺម្ចាស់អាជីវកម្មតែម្ដង។
អាជ្ញាធរខេត្តបានទទួលព័ត៌មាននៅស្រុកកងមាស មានបើកល្បែងស៊ីសងចំនួនពីរកន្លែង ដូច្នេះក្រោយពេលប្រជុំចប់លោកអភិបាលស្រុកត្រឡប់ទៅវិញ ត្រូវសហការជាមួយសមត្ថកិច្ចចុះបង្ក្រាប ដោយគ្មានធ្វើកិច្ចសន្យានោះទេគឺអនុវត្តតាមច្បាប់។ កន្លងមកនេះគិតចាប់តាំងពីថ្ងៃទី១៤ខែកុម្ភៈដល់ថ្ងៃទី១៤ខែមីនាឆ្នាំ ២០២៤ ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់វិធានការបិទទីតាំងល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបានរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និងគ្មានអាជ្ញាប័ណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំនួន 8 ក្រុមហ៊ុនដែលស្មើនឹង៤៩៥ទីតាំងដែលមានលក់នៅតាមបណ្ដាស្រុក ក្នុងនោះមាន÷ ស្រុកបាធាយ ចំការលើជើងព្រៃ ក្រុងកំពង់ចាម កំពង់សៀម កងមាស កោះសូទិន ព្រៃឈរ ស្រីសន្ធរ និងស្រុកស្ទឹងត្រង់។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថាចំពោះប្រជាពលរដ្ឋដែលខ្វះការយល់ដឹងពីហានិភ័យ និងផលប៉ះពាល់។ នៃល្បែងស៊ីសងបណ្ដាលឲ្យចាញ់ល្បែងពេលចាញ់ល្បែង នាំឲ្យកើតមាននៅបទល្មើសលួច ឆក់ ប្លន បង្កើតឱ្យមានការឆបោក កើតអំពើហិង្សាក្នុងគ្រួសារ បាត់បង់ទ្រព្យសម្បត្តិការលែងលះប្ដីប្រពន្ធ កូនបាត់បង់ការសិក្សា កើតមានភាពលោភលន់ចង់បានទ្រព្យសម្បត្តិឆាប់រហ័ស នាំឱ្យមានបំណុលផ្ទាល់ខ្លួន ជួបប្រទះនូវបញ្ហាជីវភាពគ្រួសារ កើតការក្លែងបន្លំឯកសារនានា ការលាងលុយកខ្វក់ ការគេងបន្លំការជួញដូរនិងប្រើប្រាស់គ្រឿងញៀននិងការញៀនល្បែង នាំឲ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ធ្លាក់ចូលក្នុងអំពើរអបាយមុខ បំផ្លាញអនាគតខ្លួនឯងនិងក្រុមគ្រួសារ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×