Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ចុះអនុស្សរណៈ ដែលនឹងជួយបំពេញបន្ថែមលើសមត្ថភាពនៃកម្លាំងពលកម្មកម្ពុជាមានជំនាញទាប  

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស។

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅនៅទីស្តីការក្រសួងការងារនេះ នឹងជួយបំពេញបន្ថែមលើសមត្ថភាពនៃកម្លាំងពលកម្មកម្ពុជា ដែលមានជំនាញទាប ឬបានសិក្សាតិចតួចឱ្យមានជំនាញបច្ចេកទេសច្បាស់លាស់ជាឈ្នាន់ក្នុងការទទួលបានឱកាសការងារសមរម្យដែលជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងជួយបំពេញបន្ថែមនូវអ្វីដែលក្រសួង បានបណ្តុះបណ្តាលកន្លងមកដោយបាននិងកំពុងផ្តោតលើក្រុមគោលដៅ និងកម្រិតនៃការបណ្តុះបណ្តាលដ៏សម្បូរបែប។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការប្រឹងប្រែងលើបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋនេះ គឺជាការត្រៀមខ្លួនមួយរបស់កម្ពុជាដើម្បីចាកចេញពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។ 

លោក Günter Riethmacher នាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងបង្កើតឱកាសក្នុងការពង្រឹងសមត្ថភាព លើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា៕

×