ឆ្កែរបស់ប៉ូលិស នៅរដ្ឋធានីវីយ៉ែន ប្រទេសអូទ្រីស ត្រូវបានបំពាក់ប្រភេទស្បែកជើងប្រឆាំងកម្តៅពិសេស ។
ឆ្កែប៉ូលិសប្រើស្បែកជើងប្រឆាំងកម្តៅ ។
តំណាងប៉ូលិសក្រុង វីយ៉ែន (Vienna) បកស្រាយថា វិធានការណ៍ខាងលើ ត្រូវបានអនុវត្ត ព្រោះតែក្នុងការដើរល្បាត ពួកវាត្រូវធ្វើដំណើរឆ្ងាយ ។
តាមតំណាងប៉ូលិសខាងលើដដែល បកស្រាយបន្ថែមថា ធម្មតាជើងរបស់ឆ្កែ វាទ្រាំទ្រកម្តៅបានខ្ពស់ ប៉ុន្តែក្នុងលិខិត ៣០ ដឺក្រេសេសព្វថ្ងៃបានធ្វើឲ្យកៅស៊ូថ្នល់ឡើងកម្តៅដល់ទៅ ៥០ដឺក្រេសេឯណោះ ហេតុនេះជើងរបស់វាអាចរលាកបាន ៕ ចន្ទ្រា