Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក កើនឡើង ៤៤% ក្នុងអត្រាមួយខ្ពស់

spot_img

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ ធអេឡិចត្រូនិកបានកើនឡើង ក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀល តាមប្រព័ន្ធអេឡិច-ត្រូនិក បានកើនឡើង ៤៤% ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់ អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១%។

លោកជំទាវបណ្ឌិត ជា សិរី បានអះអាងថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទូទាត់ ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។​

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី៤៤ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង»។

លោកជំទាវ បានថ្លែងថា ធនាគារជាតិ នៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធយ្យអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរ បរទេសអាចទូទាត់ តាមរយៈហ្សូអរកូដ (QR code) នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះ នឹងទទួលបាន ការទូទាត់នេះជាប្រាក់រៀល។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។

លោកជំទាវ ទេសាភិបាល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែ ជាប្រាក់រៀល ដល់កម្មករនិយោជិត និងស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ ផ្តល់ជម្រើសឱ្យអតិថិជន ទាំងអស់មានលទ្ធភាពក្នុងការប្រើប្រាស់ ឃ្យូអរកូដ (QR code) ជាប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ជាប្រាក់រៀលជាប្រចាំ៕

spot_img
×