Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុំដឹងថាជាករណីអ្វីនោះទេ បានជាបុរសម្នាក់ធ្លាក់ពីលើអគារM RESIDENCE បណ្តាលឲ្យរងរបួសធ្ងន់

spot_img

រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែង ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណះពេលដែលធ្លាក់ពីលើអាគារមួយកន្លែងយីហោM RESIDENCE កំពស់ជាច្រើនជាន់។

ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៥ខែមិនា ឆ្នាំ២០២៤ លើផ្លូវ២៨៨សង្កាត់បឹងកេងកងទី១ ខណ្ឌនឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានអង្គុយយាមនៅអាគារ M RESIDENCE ដូចសពមួយដង លុះមកដល់ម៉ោងកើតហេតុប្រមាណជា១១និង៣០នាទី ក៏បានឮសូរសំឡេងលាន់យ៉ាងខ្លាំងពេលនោះដែរ ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់ផ្អើល រត់ទៅមើលក៏ឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្លាក់ពីលើអាគារ M RESIDENCE កំពស់ជាច្រើនជាន់ធ្លាក់មកក្រោមទើលើដំបូលផ្ទះប្រជាពលរដ្ឋរសនៅជិតអគារខាងលើ រួចធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកពលរដ្ឋជិតខាងក៏នាំគ្នាទាក់ទងទៅខាងរថយន្តសាមុយ នៃមន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋាន ក៏បានចុះមកដល់រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអាគារខាងលើ។ គួរបញ្ជាក់ផងដែរថា ចំពោះករណីខាងលើនេះសមត្ថកិច្ចនៅពុំទាន់បានបញ្ជាក់ថា ជាករណីអ្វីនោះឡើយនោះទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត៕ រក្សាសិទ្ធដោយ៖សាមេត

spot_img