Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម៖ អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាតពីក្រសួងនោះទេ សូមប្រុងប្រយ័ត្ន កុំចាញ់បោក

spot_img

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសព័ត៌មាន សូមបដិសេធទាំងស្រុងចំពោះគណនីហ្វេសប៊ុកឈ្មោះ «កម្ពុជា កម្ចីរហ័ស» ដែលបានធ្វើការផ្សព្វផ្សាយអះអាងថា អាជីវកម្មរបស់ខ្លួនបានធ្វើការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានប្រើប្រាស់រូបសញ្ញា របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផលប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បតិ្ត ជាយថាហេតុ។

ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះក្រសួងពាណិជ្ជកម្ម បានទទួលពាក្យបណ្ដឹងពីសាធារណជន ករណីមានការបោកប្រាស់ពីអាជីវកម្មកម្ចីអនឡាញ ដែលមានទំព័រហ្វេសប៊ុក ឈ្មោះ “កម្ពុជា កម្ចីរហ័ស បានធ្វើការផ្សព្វផ្សាយអះអាងថា អាជីវកម្មរបស់ខ្លួនបានធ្វើការចុះបញ្ជីពាណិជ្ជកម្ម ត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួង ពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផល ប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» និងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួង ពាណិជ្ជកម្មទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ។ ជាមួយនេះ ម្ចាស់អាជីវកម្មកម្ចីអនឡាញ «កម្ពុជាកម្ចីរហ័ស ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ រូបសញ្ញា (Logo) និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មនឹងអនុវត្តវិធានការតាម នីតិវិធីជាធរមាន ចំពោះការផ្សព្វផ្សាយបោកប្រាស់ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះផងដែរ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់សាធារណជន សូមជួយសហការផ្តល់ ព័ត៌មានមកកាន់ក្រសួងពាណិជ្ជកម្មតាមរយៈប្រព័ន្ធទូរសព្ទរបស់ក្រសួង ដែលមានលេខ ១២៦៦ ប្រសិនបើមាន ជនខិលខូចប៉ុនប៉ង ឬបានធ្វើការបោកប្រាស់ដូចករណីខាងលើ ដើម្បីក្រសួងពាណិជ្ជកម្មចាត់វិធានការឱ្យបានទាន់ ពេលវេលា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×