Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមក្មេងស្ទាវ២៣នាក់ ប្រមូលផ្ដុំគ្នាលេងគប់ទឹកយ៉ាងអណាធិបតេយ្យ នៅក្នុងបរិវេណកោះពេជ្រ ត្រូវសមត្ថកិច្ចឃាត់បានធ្វើការអប់រំណែនាំ

spot_img

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , កម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានប្រមូលក្រុមក្មេងស្ទាវ មួយក្រុមដែលជិះម៉ូតូ ដេញបាញ់ទឹក និងបង្កភាពអណាធិបតេយ្យ បាត់បង់សណ្ដាប់ធា្នប់សាធារណៈ នៅមូលដ្ឋានខណ្ឌចំការមន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវប្រមូលផ្ដុំគ្នាធ្វើឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន២៣ ក្នុងនោះប្រុសទាំងអស់ ម៉ូតូចំនួន១២គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក១ដើម និងថង់ច្រកទឹកមួយចំនួនធំ។

ក្រុមក្មេងស្ទាវទាំងអស់នេះ បានធ្វើសកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្នុងបរិវេណកោះពេជ្រ ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអណាធិបតេយ្យ ដូចនេះទើបសមត្ថកិច្ចធ្វើការហៅមកអប់រំណែនាំ រួចឲ្យត្រឡប់ទៅផ្ទៈវិញរៀងៗខ្លួន៕ រក្សាសិទ្ធដោយ ៖ សាមេត

spot_img
×