លោក Trump បាន tweet នៅថ្ងៃអង្គារនេះថា «ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់មានធ្វើជាផ្លូវការហើយ។ ទាំងនេះជាការដាក់ទណ្ឌកម្មមុតមាំបំផុតដែលមិនធ្លាប់មានពីពេលមុនទេ ហើយក្នុងខែវិច្ឆិកាទណ្ឌកម្មទាំងនេះនឹងត្រូវបង្កើនមួយកម្រិតទៀត។ ជនទាំងឡាយណាដែលធ្វើជំនួញជាមួយប្រទេសអ៊ីរ៉ង់នឹងមិនធ្វើជំនួញជាមួយស.រ.អា.ទេ។ ខ្ញុំសុំឱ្យមានសន្តិភាពក្នុងពិភពលោក គ្មានអ្វីក្រៅពីនេះទេ!»។ការដាក់ទណ្ឌកម្មលើកនេះយកជាទីដៅនូវវិស័យរថយន្តនៃប្រទេសអ៊ីរ៉ង់ ពាណិជ្ជកម្មមាស និងលោហធាតុមានតម្លៃឯទៀតៗ ជាមួយរូបិយបណ្ណ Rial និងកិច្ចការហិរញ្ញវត្ថុឯទៀតៗផងដែរ។

ប្រធានាធិបតី Trump ជាអ្នករិះគន់ញឹកញយដល់កិច្ចព្រមព្រៀងនេះ ហើយលោកបានដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងនេះកាលពីបីខែមុននេះ ដែលនាំឱ្យមានការដក់ទណ្ឌកម្មជាថ្មីដែលចូលជាធរមានកាលពីពេលពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃចន្ទ។
នៅថ្ងៃទី៥ ខែវិច្ឆិកា ស.រ.អា.នឹងមានកំណត់ដាក់ទណ្ឌកម្មជាថ្មីលើកិច្ចការទាក់ទិននឹងវិស័យថាមពលនៃប្រទេសអ៊ីរ៉ង់ និងការរកស៊ីខាងជំនួញដោយស្ថាប័នហិរញ្ញវត្ថុបរទេសជាមួយធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់៕
សូយន