នៅថ្ងៃទី៧ ខែសីហា ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក Bolton លើកឡើងថា កូរ៉េខាងជើងពុំបានចាត់ចែងនូវកម្មវិធីចាំបាច់ ដើម្បីរំសាយនុយក្លែអ៊ែរ ទោះបីជាកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើងKim Jong-un កាលពីខែមិថុនាកន្លងមក។

ឆ្លើយតបនឹងកិច្ចសម្ភាសន៍របស់Fox News លោក Bolton ឱ្យដឹងថា ប្រមុខការទូតអាមេរិក Pompeo មានគម្រោងនឹងវិលត្រឡប់ទៅកូរ៉េខាងជើងដើម្បីជួបជាមួយមេដឹកនាំKim Jong-un។
លោកសង្កត់ធ្ងន់ថា«ប្រការដែលយើងខ្ញុំត្រូវការនោះគឺការដែលកូរ៉េខាងជើងអនុវត្តន៍ការរំសាយនុយក្លេអ៊ែរ»។
មន្ដ្រីជាន់ខ្ពស់រូបនេះនូវបានអះអាងបន្ថែមថា អាមេរិកបានអនុវត្តន៍នូវការសន្យាក្នុងសេចក្ដីប្រកាសរួមតែត្រូវបានប្រធានាធិបតីTrump និងមេដឹកនាំKim ចុះហត្ថលេខាក្រោយសន្និសីទកំពូលអាមេរិក-កូរ៉េខាងជើងនៅសិង្ហបុរី។លោកបានស្ដីបន្ទោសថាកូរ៉េខាងជើងពុំបានអនុវត្តន៍នូវជំហានចាំបាច់ដើម្បីរំសាយនុយក្លេអ៊ែរ។
ចំពោះបញ្ហានៃការប្រព្រឹត្តទៅនៃជំនួបកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២ ទីប្រឹក្សាសន្ដិសុខជាតិBolton ឱ្យដឹងថា ក្នុងលិខិតមួយច្មីៗនេះដែលផ្ញើជូនមេដឹកនាំKim ប្រធានាធិបតីTrump បានផ្ដើមសំណើចាត់ប្រមុខការទូតPompeo ទៅកាន់កូរ៉េខាងជើង។ព្រមជាមួយនោះក៏បានសម្ដែងការត្រៀមរួចជាស្រេចនូវជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅខណៈវេលេណាក៏បានដែរ។
លិខិតនេះត្រូវបានប្រគល់ជូនដល់ដៃរដ្ឋមន្ដ្រីកូរ៉េខាងជើងរួចស្រេចហើយ៕
សូយន