ប្រធានាធិបតីអាមេរិកDonald Trump រំលឹកឡើងវិញពីទស្សនៈ«អ្នកណាក៏ដោយបើរកស៊ីជាមួយអ៊ីរ៉ង់ មិនអាចរកស៊ីជាមួយអាមេរិកបានទេ» ខណៈពេលដែល EU ស្វែងរកបណ្ដាដំណោះស្រាយតបតនឹងទណ្ឌកម្មថ្មីរបស់អាមេរិកចំពោះអ៊ីរ៉ង់។
បណ្ដាក្រុមហ៊ុន EU នៅតែមានសិទ្ធិបន្ដធ្វើជំនួញជាមួយអ៊ីរ៉ង់ ទោះបីជាមានទណ្ឌកម្មថ្មីរបស់អាមេរិកក្ដី។ តាមនោះ EUបានសម្រេចបង្កើត«ក្រឹត្យច្បាប់ទប់ស្កាត់» បំណងអនុញ្ញាតឱ្យបណ្ដាក្រុមរបស់ EUអាចប្ដឹងផ្ដល់ចំពោះរដ្ឋការTrump ប្រសិនបើពួកគេរងឧបសគ្គពីបទបញ្ជាដាក់ទណ្ឌកម្មថ្មីបំផុតសំដៅទៅលើអ៊ីរ៉ង់។EU ក៏ផ្ដល់ទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកបន្ដទំនាក់ទំនងមុខជំនួញជាមួយអ៊ីរ៉ង់។
ស្របពេលគ្នានោះ ប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា«មិនថាអ្នកណាទេ បើរកស៊ីជាមួយអ៊ីរ៉ង់ នោះនឹងមិនអាចរកស៊ីជាមួយអាមេរិក។ខ្ញុំគ្រាន់តែសំណូមពឱ្យមានសន្ដិភាពសម្រាប់ពិភពលោក ខ្ញុំគ្មានសំណូមពរអ្វីច្រើនជាងនេះទេ»។
ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ក៏បានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ហើយចាត់ទុកថានេះគឺជាសង្គ្រាមចិត្ដសាស្ដ្រ សំដៅខ្វេះកកាយឱ្យមានការបែកបាក់រវាងជនជាតិអ៊ីរ៉ង់កាន់តែជ្រាលជ្រៅថែមទៀត។លោកRouhani ក៏បានចោទប្រកាន់រដ្ឋការប្រធានាធិបតីTrump ថាកំពុងយកអ៊ីរ៉ង់ធ្វើជាឈ្នាន់នយោបាយសម្រាប់ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្ដិនៅអាមេរិកនាពាក់កណ្ដាលខែវិច្ឆិការខាងមុខ៕
សូយន